ក្រឡេក​មើល​ឲ្យ​ភ្លឺ​ភ្នែក ឈុត​ពេជ្រ១​ឈុត​ធំ មាស សុខ​សោភា និង ស្រី​អូន ប្រើ​ប្រាស់​ដូច​គ្នា​ទាំង​អស់

  • 2021-02-23 07:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សុខ​សោភា និង​អគ្គ​នាយិកា នួន សុន្ទរី បាន​ទាក់​ទាញ​ក្រសែ​ភ្នែក​រាប់​រយ​គូ ក្រោយ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​ផលិតកម្ម​ "រាម" របស់​ខ្លួន ដោយ​ការ​តុបតែង​ខ្លួន​ទាក់​ទាញ​មិន​ធម្មតា។

សោភា និង​នាយិកា បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ពណ៌​ខ្លាញ់​ក្ដាម និង​លឿង​ស្រស់​ស្អាត​រៀង​ៗខ្លួន ស្រប​ពេល​ដែល​សម្រស់​ពួក​គេ ក៏​ស្អាត​ម្យ៉ាង​ម្នាក់​ថែម​ទៀត។ ប៉ុន្តែ​អ្វី​ដែល​ទាក់​ទាញ​កែវ​ភ្នែក​បំផុត​នោះ គឺ​ឈុត​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ​១​ឈុត​ធំ ដែល​អ្នក​ទាំង​ពីរ​បាន​ប្រើ​ប្រាស់​១ឈុត​ធំ​ដូច​គ្នា​បេះបិទ​នៅ​លើ​ដង​ខ្លួន​ដ៏​ស្រឡូន។

ឈុត​នោះ គឺ​ជា​ឈុត​ពេជ្រ​នាគរាជ​ដ៏​ស្រស់​ស្អាត ដែល​មាន​សណ្ឋាន​ដូច​ជា​ពាណិជ្ជសញ្ញា(Logo)​របស់​ផលិតកម្ម​តែ​ម្ដង។ ឈុត​ពេជ្រ​នេះ មាន​ខ្សែ​ក ជា​ឈុត​ធំ ចិញ្ចៀន និង​ឈុត​កង​ដៃ​ទាំង​សងខាង។ មួយ​ឈុត​នេះ បាន​ជួយ​ឲ្យ​ពួក​គេ​ទាំង​ពីរ​កាន់​តែ​លេច​ធ្លោ​ខ្លាំង ជាមួយ​ពន្លឺ​ចែងចាំង​ព្រាក​ៗសំដៅ​ទៅ​កែវ​ភ្នែក​រាប់​រយ​គូ​របស់​ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន។ តាម​ការ​ប៉ាន់​ស្មាន ឈុត​ពេជ្រ​នាគរាជ មាន​តម្លៃ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ក្នុង​១​ឈុតៗ។

តោះ...ទស្សនា​ឲ្យ​ភ្លឺ​ភ្នែក​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី