រឿងរ៉ាវខ្លះៗ ហ្វេនអាចមិនដឹងពី Mano Gaming ដែលគ្រប់គ្នាស្គាល់តែក្នុងពេលឡាយហ្គេម

  • 2021-02-24 06:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mano Gaming គឺជា Streamer ដ៏​ល្បី​មួយ​រូប​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នៅ​ខ្មែរ ដែល​បាន​ចំណាយ​ពេល​ច្រើន​លើការលេងហ្គេមនេះចាប់ពី​ឆ្នាំ ២០០៩ រហូត​ដល់​ធ្វើ​ការ Live Game នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅ​ដើមឆ្នាំ ២០២០ កន្លងទៅ និង​បាន​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​រហូត​ដល់​មាន​ហ្វេន​គាំ​ទ្រ​រាប់​ពាន់​នាក់។

ទន្ទឹម​នឹង​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​វិស័យ Streamer នេះ​បាន​ធ្វើ​ឲ្យ​ហ្វេន​មួយ​ចំនួន​បាន​សសើរ​ពី​ការ​ប៉ិនប្រសព្វ​របស់ Mano Gaming ទាំង​ការ​និយាយ​ស្ដី​នៅ​ពេល​ឡាយ​ហ្គេម រួម​ជា​មួយ​ទឹក​ដៃ​លេង​បាន​យ៉ាង​ល្អ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​ហ្វេនរបស់​ Mano Gaming អាច​មិន​ដឹង​ដូច​ខាង​ក្រោម៖

១. Mano Gaming មាន​ឈ្មោះ​ពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ មានបងប្អូន ៣ នាក់ សព្វថ្ងៃ​ជា​អ្នក​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ និង​បាន​បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ប៉ុណ្ណេះ។ ធាង វ៉ាធិប ឈ្មោះ​នេះ​បើ​ស្តាប់​ទៅ​គ្រ​ប់​គ្នា​អាច​ថា​ជា​កូន​កាត់​ថៃ តែ ធាង វ៉ាធិប បាន​ប្រាប់​ដោយ​សារ​ឪពុក​ម្ដាយ​របស់​ខ្លួន​អ្នក​​ធ្លាប់​រក​សុីចេញ​ចូល​ប្រទេស​ថៃ​ច្រើន និង​ជា​អ្នក​រស់​នៅ​ខេត្ត​ជាប់​ព្រុំ​ដែន​ផង​នោះ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្លួន​ដាក់​ឈ្មោះ ធាង វ៉ាធិប នេះ​តែ​ម្ដង​ទៅ។

២. មុនពេលក្លាយជា Streamer ពីមុន ធាង វ៉ាធិប គឺក៏ជា Youtuber ម្នាក់ដែលធ្វើវីដេអូ Game បង្ហោះក្នុង YouTube ។ ចាប់តាំងពី ខ្លួនបានប្រលោកចូលវិស័យ Esport នេះមក ធាង វ៉ាធិប ធ្លាប់បាទចូលរួមប្រកួតជាច្រើន​ដែល​បាន​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុកដូចជាកាប្រកួតទៅលើវិញ្ញាសារ Game ជា​ដូចជា Mobile Legend, Rules Of Survival, League of Legend, AK Onilne, នឹងហ្គេមជាច្រើនទៀតផងដែល។

៣. ការសិក្សា Mano ឬ ធាង វ៉ាធិប មិន​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យា​​ល័យ​ឡើយ ធាង វ៉ាធិប ថា​ខ្លួន​រៀន​ចប់​ត្រឹម​ថ្នាក់​ទី ១២ ប៉ុណ្ណេះ ដោយ​សារ​ពេល​នោះ​គ្រួសារ​មាន​ភាព​ខ្វះ​ខាត់។

៤. ការងារ ក្រៅ​ពី​ជាអ្នក​ឡាយ​ហ្គេម​នៅ​តែ​ក្នុង​បន្ទប់​មួយ​ថ្ងៃជិត ១០​ម៉ោង​នេះ ធាង វ៉ាធិប ក៏ជា​អ្នក​អធិប្បាយ​ហ្គេម​ក្នុង​​ការ​ប្រកួត​ធំៗ​ក្នុង​ស្រុក និងធ្វើ​ជា MC នៅក្នុងការ​ប្រកួត​កីឡា Esport ផ្សេង​ៗ​ជា​ច្រើន​ទៀតនាពេល​កន្លង​មក។

៥. គោល​បំណង​ថ្ងៃ​អនាគត សម្រាប់អាជីពជា Streamer នេះគឺ ធាង វ៉ាធិប ថាគឺជាការងារ​មួយ​ដែល​ខ្លួនស្រលាញ់តាំងពីក្មេងអឺចឹង​ហើយ ក៏​បាន​ធ្វើ​ឲ្យ ខ្លួនប្រហែលជាមិនអាចបោះបង់ចោលទេ ប៉ុន្តែ ធាង វ៉ាធិប មានគម្រោងចង់បើកហាងលក់គ្រឿងសម្ភារ ទូរស័ព្ទ នឹង ហ្គេម នៅថ្ងៃខាងមុខបើខ្លួនមានលទ្ធភាព ពិសេស​នឹង​នៅ​តែ​មាន​អ្នក​គាំទ្រ​ដូច​សព្វថ្ងៃ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី