បន្ទាប់អួតអស់ចិត្ត ឥឡូវ ខេម ដល់វគ្គធ្វើតួកម្សត់ដាក់ សីម៉ា ម្ដងហើយ!
- 2021-02-24 06:53:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់អួតអស់ចិត្ត ឥឡូវ ខេម ដល់វគ្គធ្វើតួកម្សត់ដាក់ សីម៉ា ម្ដងហើយ!
ចន្លោះមិនឃើញ
ច្រើនបទមកហើយ ដែលតារាចម្រៀង ខេម និង សីម៉ា បានច្រៀងឌឺដង ឈ្លោះគ្នាបែកផ្សែង ប៉ុន្តែនៅពេលនេះ អ្វីផ្លាស់ប្ដូរដោយ ភាគីខាងប្រុសដែលអួតដល់សូរនោះ បានក្លាយជាតួកម្សត់របស់ខាងស្រីម្ដងវិញហើយ។
ខេម និង សីម៉ា បានជួបគ្នាបន្តទៀតនៅក្នុងបទថ្មីទើបចេញព្រឹកមិញមានចំណងជើងថា "ដុល្លារមានឬទ្ធិ" ជាបទចម្រៀងចង្វាក់កន្ទ្រឹម។ អ្វីដែលគួរចាប់អារម្មណ៍ ពួកគេលែងជាដៃគូឌីដងដោះដូរ លេបខាយសំដីទៀតហើយ ប៉ុន្តែក្លាយជាគូស្នេហ៍មួយគូទៅវិញ។
យ៉ាងណាដោយ ទំនាក់ទំនងរបស់ពួកគេមិនបានគោលដៅនោះទេ គឺត្រូវបែកបាក់កណ្ដាលទី ដោយសារតែមានអ្នកទី៣ ចូលមកធ្វើឆ្អឹងទទឹងក។ ដូច្នេះហើយ គេឃើញថា ភាគីខាងប្រុស បានចូលខ្លួនមកដើរតួកម្សត់ម្ដងហើយ ក្រោយសង្សាររបស់ខ្លួន ត្រូវអ្នកផ្សេងមិនដឹងមកពីណាឆក់យកបាត់។
តោះ...ទៅមើល ខេម បាក់អំនួតក្នុងបទនេះទាំងអស់គ្នា!