ជនជាតិចិន៦នាក់ រស់នៅព្រះសីហនុ សុំធ្វើតេស្តបញ្ជាក់សុខភាពដើម្បីទៅស្រុកវិញ តែលទ្ធផលវិជ្ជមានកូវីដ១៩

  • 2021-02-25 02:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិចិនចំនួន៦នាក់ ដែលរស់នៅខេត្តព្រះសីហនុ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៣ ខែកុម្ភៈ ដោយពួកកាត់មានគោលបំណងធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញ តែលទ្ធផលដែលពួកគាត់ធ្វើតេស្តវត្ថុសំណាកដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាលគឺ វិជ្ជមានវីរុសកូវិដ១៩ ។ ហើយបច្ចុប្បន្នអ្នកជំងឺទាំង៦នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវិរុសកូវិដ១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។ ក្នុងនោះដែរ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៧នាក់ គឺជាអ្នកដំណើរចូលមកកម្ពុជា ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៥៨នាក់ទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ​៖

អត្ថបទ៖ Tep Sovannmoly