Dele Alli លេងល្អម្ល៉េះ ជួយ Spurs ឈ្នះ Wolfsberger ៨-១ គិតទាំង២ជើង
- 2021-02-25 02:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dele Alli លេងល្អម្ល៉េះ ជួយ Spurs ឈ្នះ Wolfsberger ៨-១ គិតទាំង២ជើង
ចន្លោះមិនឃើញ
ក្រុម Spurs បានយកឈ្នះលើក្រុម Wolfsberger ក្នុងលទ្ធផល ៤-០ ទៀតសម្រាប់ជើងទី២នៃពានរង្វាន់ Europa League វគ្គ៣២ក្រុមចុងក្រោយ ដោយសរុបទាំងពីរជើងទៅ ឈ្នះ ៨-១។
កាលពីជើងទី១កន្លងទៅ ក្រុម Spurs បានយកឈ្នះក្នុងលទ្ធផល ៤-១ រួចទៅហើយ។ ដោយឡែកនៅជើងទី២នេះទៀត ក្រុមរបស់លោក Jose Mourinho នៅតែបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះបាន ៤-០ ទៀត។ ដោយ៤គ្រាប់នោះកើតចេញពី Dele Alli ១គ្រាប់ Carlos Vinicius ២គ្រាប់ និង Bale ១គ្រាប់។ ខ្សែប្រយុទ្ធ Alli ក្រៅពីរកបាន១គ្រាប់ហើយ ក៏បញ្ជូនឱ្យមិត្តរួមក្រុមបាន២គ្រាប់ផងដែរ។
ជ័យជម្នះនេះ បានធ្វើឱ្យក្រុម Spurs បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយមុនគេហើយ។ ខណៈដែលការប្រកួតដទៃទៀតនឹងត្រូវធ្វើឡើងនៅរាត្រីនេះ ដើម្បីស្វែងរក១៥ក្រុមផ្សេងទៀត៕