ក្តៅៗ! ព្រឹកនេះ រកឃើញជនជាតិចិន និងវៀតណាម ជាង ៤០នាក់ទៀត ឆ្លងកូវីដ១៩

  • 2021-02-26 01:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៤៤ នាក់ និងមិនមានករណីជាសះស្បើយឡើយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងនោះដែរ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៤នាក់ គឺជាអ្នកដំណើរចូលមកកម្ពុជា មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃឡើយ។ ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៤០នាក់ទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលលម្អិតខាងក្រោម៖

អត្ថបទ៖ សេង ឡុង