ជនជាតិចិន៤នាក់ឆ្លងកូវីដ១៩ ក្នុងនោះមាន១នាក់ នៅខណ្ឌជ្រោយចង្វារ

  • 2021-02-26 01:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីកូវីដ១៩ លើជនជាតិ៤នាក់ ដែលស្នាក់នៅក្នុងក្រុងភ្នំពេញ ដែលក្នុងចំណោមពួកគេមានម្នាក់ស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ។

ជនជាតិចិន៤នាក់ ដែលទើបរកឃើញថាឆ្លងជំងឺកូវីដ១៩ព្រឹកនេះ បានសុំទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ចាក់សុខភាព កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលលទ្ធផលសំណាករបស់ពួកគាត់ គឺមានវិជ្ជមានកូវីដ១៩។ គួរបញ្ចាក់ដែរថា បុគ្គលទាំង៤នេះ មានទីលំនៅក្នុងទីក្រុងភ្នំពេញ និងមានម្នាក់ក្នុងចំណោមពួកគេស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

អត្ថបទ ៖ Art

អត្ថបទពេញនិយម