រថយន្តនីសាន់ NAVARA ស៊េរីថ្មី រឹងមាំ ទំនើប ទាន់សម័យ

  • 2021-02-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ នឹងកេរដំណែលដែលមានអាយុកាលជាង ៨០ ឆ្នាំ កេរ្តិ៍ឈ្មោះរបស់រថយន្តនីសាន់ Navara មានភាពល្បីរន្ទឺយ៉ាងខ្លាំងនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃរហូតដល់តំបន់ជីករ៉ែប្រទេសឈីលីនៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ការរចនាតួរដ៏រឹងមាំរបស់រថយន្ដ Pick Up ធ្វើឱ្យវាអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងមានឯករាជ្យភាពទៅគ្រប់ទីកន្លែងប្រកបដោយទំនុកចិត្ត។ រថយន្តនីសាន់ Navara ទទួលបានពានរង្វាន់តាមរយៈបច្ចេកវិទ្យាទំនើបៗរួមមានមុខងារវៃឆ្លាត និងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Nissan ។

រថយន្តនីសាន់ NAVARA ស៊េរីថ្មីត្រូវបានណែនាំមុនដំបូងនៅក្នុងប្រទេសថៃក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន Nissan Motor នឹងវិនិយោគទឹកប្រាក់ចំនួន ៣២៨ លានដុល្លារបន្ថែមដើម្បីពង្រីកទីតាំងផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសថៃដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្ត។ នៅពេលដែលតំរូវការទីផ្សាររថយន្តកើនឡើងវាត្រូវបានណែនាំជាបន្តបន្ទាប់ទៅកាន់ប្រទេសអូស្រ្តាលី អ៊ឺរ៉ុប អាមេរិកខាងត្បូង ឡាវ និងចូលមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។

ផ្នែកខាងមុខរថយន្តនីសាន់ Navara ត្រូវបានកែលម្អថ្មីឱ្យមានលក្ខណៈប្លែក និងងាយស្រួលសម្គាល់។ វាបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock)ថ្មី ដែលបង្ហាញពីភាពរឹងមាំពោរពេញដោយអំណាចរបស់រថយន្ត Pick Up ហើយនិមិត្តសញ្ញា Nissan ដែលបានផុសទ្បើងនៅលើកំពូលសំណាញ់ (interlock) នៅផ្នែកខាងមុខ និងនៅចន្លោះទ្វារខាងក្រោយ។

រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបដែលចង្កៀងមុខរចនារាងជាអក្សរ C បំភ្លឺពេលថ្ងៃជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺជាងមុន និងបន្ថែមការរចនាអោយកាន់តែទំនើប។ ផ្នែកចង្កៀងខាងក្រោយ អំពូល LED មានរាងអក្សរ C ដូចផ្នែកខាងមុខដែរវាក៏បានបន្ថែមកម្រិតពន្លឺដើម្បីជាជំនួយសុវត្ថិភាពបន្ថែមសម្រាប់អតិថិជនបើកបរពេលរាត្រី។

ដើម្បីអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបំភ្លឺរាល់ការបើក រឺបិទទ្វារក្រោយហើយកាងក្រោយថ្មីត្រូវបានភ្ជាប់មកជាមួយឈ្នាន់ជាន់ដើម្បីងាយស្រួលទ្បើងចុះ។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំលេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។

យ៉ាន់អាលុយមីញ៉ូម dual-tone ទំហំ 18” អ៊ីញ និងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើអោយប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើអោយរថយន្តមានលំនឹង និងមានផាសុកភាព

ការរចនាថ្មីដើម្បីបង្កើននូវផាសុកភាព

នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងនូវមុខងារកាត់បន្ថយសម្លេងរំខាននៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass ខាងមុខ និងកញ្ចក់សងខាង។

រថយន្ត pickup នេះត្រូវបានបំពាក់មកជាមួយនូវអេក្រង់តាបឡូទំហំ៧អ៊ីញ Advanced Drive Assist Display (ADAD), ការរចនាដៃចង្កូតថ្មីបែបស្ព័រ និងបំពាក់មកជាមួយអេក្រង់ថាច់ស្គ្រីនទំនើបទំហំ៨អ៊ីញសម្រាប់ចាក់ចម្រៀងជាសម្លេង។

អេក្រង់ថាច់ស្គ្រីនទំនើបថ្មីទំហំ៨អ៊ីញនេះមិនត្រឹមតែអាចភ្ជាប់ជាមួយ និងប្រព័ន្ធកម្សាន្តអារម្មណ៌តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសម្លេងតែប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតិអោយយើងភ្ជាប់ជាមួយ និងកម្មវិធី Apple Car Play និង Android Auto តាមរយៈ smartphone ដោយរលូនផងដែរ។

កៅអីផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុនសំរាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអីដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀតដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយ និងកន្លែងដាក់ដៃដែលអាចធ្វើការដាក់ភេសជ្ជៈ និងទូរស័ព្ទដៃផងដែរ។ រឹតតែពិសេសទៀតរថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយនិងរន្ធ USB (Type C & Type A) សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរអាចធ្វើការសាកបញ្ជូលថ្មទូរស័ព្ទដៃគ្រប់ប្រភេទផ្សេងៗគ្នា ដើម្បីអាចបន្តការប្រើប្រាស់ទូរស័ព្ទ មិនថាធ្វើដំណើរជិត រឺឆ្ងាយ។

យុគសម័យនៃភាពរឹងមាំ បច្ចេកវិទ្យា និងទំនុកចិត្ត

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ជាមុខងារដ៏ល្បីល្បាញរបស់រថយន្តនីសាន់រួមជាមួយ និងប្រព័ន្ធពីរផ្សេងទៀតគឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្តដែលប្រព័ន្ធនេះនឹងបន្លឺជាសម្លេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានមកកាន់អ្នកបើកបរនៅពេលមានវត្ថុមានចលនានៅក្បែររថយន្ត។ មុខងារបន្ទាប់គឺប្រព័ន្ធកាបពីតាសជាមួយ និងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។ មុខងារនេះនឹងជួយដល់អ្នកបើកបរអោយមើលឃើញរាល់ឧបសគ្គនៅខាងក្រោម និងជុំវិញរថយន្ត។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាពជាច្រើនទៀតដូចជាមុខងារក្តោបកញ្ចក់ចំហៀងដោយស្វ័យប្រវត្តិ មុខងារបើកបិទផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ និងមុខងារចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25km/h ។

ការបង្កើននូវមុខងារថ្មីៗ

ក្នុងពេលឆាប់ៗនេះក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ ខេមបូឌា (TCMC) នឹងនាំមកជូនលោកអ្នកនូវរថយន្តនីសាន់ Navara ស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងភ្ជាប់មកជាមួយកំលាំងទ្វេដង និងសមត្ថភាពនៃប៉ុងក្រោយដែលអាចផ្ទុកទំងន់បានច្រើនជាងមុន។ លើសពីទៅនេះទៀតទ្រុងខាងក្រោយនៃរថយន្តត្រូវបានបំពាក់ដោយទំពក់ប្រភេទ C Channel System សម្រាប់ចងទប់លំនឹងវត្ថុធំ រឺតូច ហើយវាផ្តល់ភាពងាយស្រួលសម្រាប់ការផ្ទុកទំនិញដោយគ្មានការរំខាន។

** កំលាំងម៉ាស៊ីន 2.5L ជាមួយ និងប្រអប់លេខដែលមានអនុភាពផ្តល់នូវការប្រើកម្លាំងពីរផ្សេងគ្នាគឺ High & Mid**

បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានដូចជាប្រព័ន្ធជំនួយការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើអោយរថយន្តកាន់តែមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង(ABS)ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ ពេលនេះអ្នកបើកបរនឹងមានទំនុកចិត្ត និងអារម្មណ៍សុវត្ថិភាពជាងមុននៅពេលដែលសណ្តោងរ៉ឺម៉កផ្ទុកទំងន់ធ្ងន់ៗ រឺបើកបរឆ្លងកាត់ដីភក់ដែលប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំង។

សូមធ្វើការសាកសួរព័ត៌មាននៅសាលតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតលោកអ្នករឺធ្វើការសាកសួរតាមលេខទំនាក់ទំនងរបស់សាខានីមួយៗដូចខាងក្រោម ៖

  • សាខាភ្នំពេញផ្លូវលេខ 271 លេខទូរសព្ទ 023 993 338
  • សាខាភ្នំពេញផ្លូវលេខ 598 លេខទូរសព្ទ 098 470 446
  • សាខាភ្នំពេញផ្លូវលេខ 857 លេខទូរសព្ទ 023 900 271
  • សាខាសៀមរាប លេខទូរសព្ទ 063 966 588
  • សាខាបាត់ដំបង លេខទូរសព្ទ 053 953 688
អត្ថបទពេញនិយម
អត្ថបទថ្មី