បន្ទាប់ពី Hacker ពេលនេះ Facebook មួយទៀតប្រកាសធ្វើសង្គ្រាម នឹងរបបយោធាមីយ៉ាន់ម៉ា
- 2021-02-26 02:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី Hacker ពេលនេះ Facebook មួយទៀតប្រកាសធ្វើសង្គ្រាម នឹងរបបយោធាមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
Facebook នឹង Blockរាល់គណនីពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ាទាំងអស់ ដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាដ៏សាហាវលើក្រុមបាតុករដែលមិនគាំទ្ររដ្ឋប្រហារ។
វិធានការនេះនឹងប្រើលើ យោធា និងអង្គភាពដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធទាំងនៅលើ Facebook និង Instagram ។ បណ្ដាញសង្គមយក្សរបស់អាមេរិកបានបកស្រាយថាព្រឹត្តិការណ៍ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ០១ ខែកុម្ភៈរួមទាំងអំពើហិង្សាដ៏សាហាវ បានជំរុញឱ្យមានការហាមឃាត់នេះ។
គួររម្លឹកថាមកទល់ពេលនេះ ក្រុមយោធាមីយ៉ាន់ម៉ាន់ បានបង្ក្រាបយ៉ាងឃោរឃៅលើបាតុករ ជាពលរដ្ឋខ្លួនរួមមានការបាញ់កាំភ្លើងគ្រាប់ពិត, ការបាញ់គ្រាប់ជ័រ, ការបាញ់ទឹក, ឧស្ម័នបង្ហូរទឹកភ្នែក ជាដើមបង្កឲ្យមានអ្នកស្លាប់ និងរបួសជាបន្តបន្ទាប់៕