នេះទូរសព្ទប្រើឈីប SD 888 តម្លៃក្រោម ៦០០ដុល្លារ
- 2021-02-26 02:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះទូរសព្ទប្រើឈីប SD 888 តម្លៃក្រោម ៦០០ដុល្លារ
ចន្លោះមិនឃើញ
Xiaomi បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន Flagship តម្លៃធូរថ្លៃថ្មីនៃម៉ាក Redmi គឺត្រកូល Redmi K40 ដែលក្នុងនោះមាន K40, K40 Pro និង K40 Pro+។
Redmi K40 Pro+
ប្រភេទដែលមានសមត្ថភាពកប់ជាងគេមួយនេះមានបំពាក់កាមេរ៉ាមេទំហំ 108MP ជា Sensor Samsung ISOCELL HM2 ដែលគាំទ្រនូវបច្ចេកវិទ្យា Pixel-Binning 9-in-1។ កាមេរ៉ាមេនេះគាំទ្រនូវ ISO កម្រិតខ្ពស់ និងមានមុខងារ Super Night Scene 2.0 ផងដែរ។
វាក៏មានមកជាមួយនូវកាមេរ៉ា Ultrawide ទំហំ ៨MP ដែលថតរូបភាពបានកម្រិត ១១៩ដឺក្រេ, កាមេរ៉ា Telephoto និងកាមេរ៉ា Macro ទំហំ ៥MP និងមានកាមេរ៉ាខាងមុខទំហំ ២០MP។ កាមេរ៉ាទាំង៤នេះក៏មានបំពាក់ដូចគ្នានៅលើ K40 ចំនួនពីរប្រភេទទៀត ផងដែរ។
K40 Pro+ មានប្រើប្រាស់បន្ទះឈីប Snapdragon 888 ដែលគួបផ្សំនឹង RAM ទំហំ ១២GB និងអង្គផ្ទុកទំហំ ២៥៦GB ដែលនៅលើទីផ្សារប្រទេសចិនវានឹងមានលក់ចាប់ពីថ្ងៃទី៤ ខែមីនា ជាមួយតម្លៃប្រមាណ ៥៧៥ដុល្លារ។
Redmi K40 Pro
សម្រាប់ Redmi K40 Pro វិញគឺមានកាមេរ៉ាទំហំ ៦៤MP ដែលគាំទ្រនូវបច្ចេកវិទ្យា Pixel-Binning 4-in-1។ លក្ខណៈសម្បត្តិផ្សេងទៀតរបស់ K40 Pro គឺដូចគ្នានឹង K40 Pro+ ដែរគឺខុសតែកាមេរ៉ាមេប៉ុណ្ណោះ។
Redmi K40 Pro មានតម្លៃចាប់ផ្ដើមពី ៤៣៥ដុល្លារ សម្រាប់ RAM ទំហំ ៦GB និងអង្គផ្ទុកទំហំ ១២៨GB ដែលចេញលក់នៅថ្ងៃទី៤ ខែមីនានៅលើទីផ្សារប្រទេសចិន។
Redmi K40
Redmi K40 មានប្រើប្រាស់បន្ទះឈីប Snapdragon 870 ដែលគួបផ្សំជាមួយ RAM ជម្រើសទំហំ ៨GB និងទំហំ ១២GB ហើយមានអង្គផ្ទុកទំហំ ១២៨GB និងទំហំ ២៥៦GB ដែលវាមានតម្លៃចាប់ពីប្រមាណ ៣១០ដុល្លារ។
សម្រាប់កាមេរ៉ាមេរបស់ K40 ប្រភេទធម្មតាគឺជាប្រភេទ Sony IMX582 ដែលមានទំហំ ៤៨MP មាន Aperture f/1.8។ វាគឺជា Sensor ដែលចាស់សម័យមួយបើប្រៀបធៀបនឹង Redmi K40 Pro និង Redmi K40 Pro+។
គួរបញ្ជាក់ថាលក្ខណៈសម្បត្តិដូចគ្នាផ្សេងទៀតរវាង Redmi K40 ទាំងបីប្រភេទគឺវាមានបំពាក់នូវអេក្រង់ AMOLED ផលិតដោយ Samsung ដែលមានកម្រិតបង្ហាញ 1080 x 2400 ភីកសែល និង Refresh Rate 120Hz។ អេក្រង់នេះគាំទ្រការបង្ហាញពណ៌ DCI-P3 និង HDR10+ ជាមួយកម្រិតពន្លឺខ្ពស់បំផុតគឺ 1300 nits។
វាទាំងបីក៏មានបំពាក់ដោយថ្មទំហំ 4520mAh ដែលអាចសាកបញ្ចូលក្នុងល្បឿន 33W តាមរយៈរន្ធ USB-C ដោយប្រើប្រាស់បច្ចេកវិទ្យា USB Power Delivery 3.0 និង QuickCharge 3.0+។ ដើម្បីសាកថ្មពី ០ ដល់ ១០០% គឺចំណាយពេលតែ ៥២នាទីប៉ុណ្ណោះ។
ពួកវាក៏មានគាំទ្រនូវសេវា sub-6GHz 5G រួមជាមួយ Wi-Fi 6, Bluetooth 5 ជាមួយបច្ចេកវិទ្យា Hi-Res Audio Wireless, មុខងារ NFC និង IR, រន្ធបំពងសំឡេងប្រភេទ Stereo, មិនមានរន្ធដោតកាស 3.5mm, មានសមត្ថភាពការពារទឹក IP53, កញ្ចក់មុខងារការពារដោយ Gorilla Glass 5 និងប្រើទ្រនាប់ស្កេនម្រាមដៃនៅលើប៊ូតុង Power៕