មិញនេះតែ​ម្ដង​! ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩ ​ចំនួន​៣​នាក់​ទៀត​នៅ​បុរី ប៉េងហួត

  • 2021-03-03 02:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីវិជ្ជមានជម្ងឺកូវីដ១៩ ​បុរសជនជាតិចិនចំនួន ៣នាក់​ រស់នៅក្នុងបុរី ប៉េងហួត ផ្ទះលេខ ២៩៧ ផ្លូវ​ ប៉ូឡារីស ​គម្រោង ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ នេះបើតាមការបង្ហោះរបស់ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ។

សូម​បង្កើន​ការប្រុងប្រយ័ត្ន និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣ក៉ំ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង។ ខណៈ​ដែល​នៅ​ព្រឹក​នេះ ​ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​ចេញ​លិខិត​បញ្ជាក់​ពី​អ្នក​ឆ្លង​មេរោគ​សរុប​នៅ​ឡើយ​ទេ។

ដោយឡែកនៅបុរីប៉េងហួតនេះ កន្លងទៅក៏ធ្លាប់រកឃើញមានអ្នកឆ្លងមេរោគជនជាតិចិនផងដែរ។ ក្រសួងសុខាភិបាល ​បាន​ចេញ​លខិតណែនាំជាច្រើនដល់ប្រជាជន ដើម្បីចូលរួមទប់ស្កាត់មេរោគកូវីដ១៩៕

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម