អាសន្នធំ! tool Jailbreak ជំនាន់ថ្មី ប្រាប់កាន់តែច្បាស់ថា អ្នកប្រើ iOS 14.3 ជិតជួបគ្រោះធ្ងន់ហើយ

  • 2021-03-03 04:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអាទិត្យ ចុងខែកុម្ភៈកន្លង Tool Jailbreak ដ៏ពេញនិយម "unc0ver" បានបញ្ចេញកំណែអាប់ឌែតចុងក្រោយរបស់ខ្លួន ជំនាន់ v6.0.0 សម្រាប់អ្នកប្រើទូរសព្ទ iPhone។ unc0ver v6.0.0 អាច jailbreak ចំពោះ iPhone ប្រើ iOS ជំនាន់ទាប ចាប់ពី iOS 12.4.9 ដល់ 12.5.1 ពី iOS 13.5.1 ដល់ 13.7 និង iOS ជំនាន់ចុងក្រោយ 14.0 ដល់ 14.3។

ទោះយ៉ាងណា ដំណឹង tool jailbreak ថ្មីនេះ កាន់តែបញ្ជាក់ច្បាស់ថា អ្នកប្រើ iOS 14.3 និងជំនាន់ក្រោមនេះ កាន់តែលែងសុវត្ថិភាពទៅហើយ ព្រោះប្រព័ន្ធប្រតិបត្តិទាំងនេះត្រូវបានបំបែកដោយអ្នក jailbreakហើយ។ ដូចនេះអ្នកប្រើ iPhone គ្រប់រួបគប្បីអាប់ឌែតឡើងទៅ iOS 14.4 ដើម្បីជៀសឆ្ងាយពីអ្នកវាយប្រហារដោយប្រការណាមួយ។

របៀបអាប់ឌែត ចូលទៅកាន់កម្មវិធី Setting > General > Software Update និងទាញយកការអាប់ឌែត និងតម្លើងជាការស្រេច។

គួរបញ្ជាក់ថា មុនអ្នកអភិវឌ្ឍកម្មវិធី Pwn20wnd បានបញ្ចេញ tool jailbreak ខាងលើ ងាកទៅចុងខែមករាកន្លងមក Apple ក៏បានប្រកាសគ្រោះថ្នាក់របស់ iOS 14.3 ផងដែរ ដោយវាអាចឱ្យអ្នកវាយប្រហារ (Hacker) អាចជ្រៀតចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.3 និង iOS ជំនាន់ចាស់ៗរបស់ខ្លួនបាន។ ហើយពួកគេបានបញ្ចេញកំណែអាប់ឌែត iOS 14.4 ជាបន្ទាន់នៅពេលនោះដើម្បីដោះស្រាយបបញ្ហាផងដែរ៕

ប្រភព៖ thehackernews   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម