សារ​ពិសេសសម្ដេច​! ទប់ស្កាត់ការចល័ត​ប្រជាជន​ចេញ​ពី​ខេត្តព្រះសីហនុ ​ទៅរាជធានី-ខេត្ត​ផ្សេង​ទៀត

  • 2021-03-03 15:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​បាន​ចេញ​សារ​ទាំង​យប់​តែ​ម្ដង ដើម្បី​ទប់ស្កាត់​ការ​ចល័តរបស់ប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត។

​ការ​ចេញ​បែប​នេះ​គឺ​ដោយសារ​តែ​ខេត្ត​ព្រះ​សីហនុ​កំពុង​មាន​ការ​ឆ្លង​មេរោគ​កូវីដ​១៩​ខ្លាំង​មែនទែន។ សម្ដេច​បាន​បញ្ជាក់​ថា​ខេត្ត​មួយ​នេះ​មិន​អាច​បិទ​ទាំង​ស្រុង​បាន​ទេ ព្រោះ​ជា​ខេត្ត​នាំ​ទំនិញ​ចេញ​ចូល ​ប៉ុន្តែ​ត្រូវ​តែ​រក​វិធី​ទប់​ស្កាត់​មិន​ឱ្យ​ប្រជាជន​ចល័ត​បាន​ឡើយ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ​១៩​ទៅ​ខេត្ត​ដទៃ​ទៀត។

សូមរំលឹកថាក្រុងព្រះសីហនុ កំពុងផ្ទុះករណីឆ្លងច្រើនមែនទែន ជាពិសេស​នៅប៉ុន្មានថ្ងៃចុងក្រោយមកនេះ៕

អត្ថបទ៖ វិធាវី