សិង្ហ​បុរី ប្រាប់​ទៅ​ពលរដ្ឋ​ខ្លួន​អោយ​ពិចារណា​ចាកចេញ​ពី​មី​យ៉ាន់​ម៉ា​អោយបាន​ឆាប់​

  • 2021-03-05 02:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សិង្ហ​បុរី ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​នៅ​មី​យ៉ាន់​ម៉ា ត្រូវ​ចាកចេញ​ពី​ប្រទេស​នេះ​អោយបាន​ឆាប់​តាម​អាចធ្វើ​បាន​។​ ​

​ក្រៅ​ពី​អំពាវនាវ​ ក្រសួងការបរទេស ​បាន​ស្នើ​អោយ​ជនជាតិ​សិង្ហ​បុរី​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​មី​យ៉ាន់​ម៉ា​ដែល​ កំពុង​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​យោធា​នៅ​ទូទាំង​ប្រទេស​​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ ដែល​នាំ​ដល់​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ពី​កងកម្លាំង​សន្តិសុខ​។​ ​

មនុស្ស​ជាង​៥០​នាក់​ហើយ​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ការបះបោរ​ប្រឆាំង​ការគ្រប់គ្រង​យោធា​ដែល​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង សាន ស៊ូ ជី និង​​ប្រធានាធិបតី វីន មី​យីនត៍​។​​​ ដោយឡែក​បើ​សិន​ ប្រជាជន​សិង្ហ​បុរី​ណា​ដែល​ជ្រើសរើស​បន្ត​ស្នាក់នៅ​ក្នុង​មី​យ៉ាន់​ម៉ា ត្រូវ​បាន​ប្រាប់​អោយ​នៅ​ក្នុងផ្ទះ៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ