ច្រើនសន្លឹក ក្រុងព្រះសីហនុប្រែស្ងាត់ជ្រងំមិនធ្លាប់ប្រទះ រាប់ទសវត្សមកនេះ

  • 2021-03-05 04:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពច្រើនសន្លឹកពីខេត្តព្រះសីហនុ បានបង្ហាញពីភាពស្ងប់ស្ងាត់ ក្រោយរកឃើញអ្នកឆ្លងក្នុងសហគមន៍ ជាច្រើន នាក់បន្តបន្ទាប់ គិតចាប់ពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ។ នៅតាមដងផ្លូវ ហាក់មានសភាពស្ងប់ស្ងាត់ខុសប្លែកពីសព្វមួយដង ឃើញតែម៉ូតូជិះមួយៗ រីឯសងខាងផ្លូវឯណោះវិញ ឃើញមានតែឡានចតមួយៗ ។ នេះបើយោងតាមរូបភាពដែលបង្ហោះដោយរដ្ឋបាលខេត្តព្រះសីហនុ ។

នេះបង្ហាញឱ្យឃើញពីការអនុវត្តនូវវិធានការរបស់ប្រជាជនក្នុងខេត្តព្រះសីហនុ ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសក្រសួងសុខាភិបាល ដែលសុំឱ្យប្រជាពលរដ្ឋកុំចេញពីផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលក្នុងសហគមន៍កាន់តែខ្លាំង ៕

(https://media.sabay.com/media/Art-social(1)/Covid19_of_2021/Kompongsom(2)/60419be833351_1614912480.jpg "")

គួរបញ្ជាក់ឲ្យដឹងដែរថា ចំនួនអ្នកឆ្លងកូវីដ១៩ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបទាំងអស់មានចំនួន ៧១នាក់ នៅក្នុងខេត្តព្រះសីហនុ ៕

ប្រភពរូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖​ Art