ឥទ្ធិពលរបស់ iPhone ធ្វើឱ្យទីផ្សារស្មាតហ្វូនពិភពលោកងើបឡើងជាង ៥០%

  • 2021-03-05 03:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំដឹកជញ្ជូនស្មាតហ្វូនទីកាន់ទីផ្សារសកលលោក ហាក់មានការកើនឡើងដល់ទៅ ៥០% នៅក្នុងត្រីមាសដំបូងនៃ ឆ្នាំ២០២១នេះ ហើយចំនួនកើតឡើងដ៏ធំនេះ ក៏ព្រោះតែមានកម្លាំងជម្រុញពីតម្រូវការអ្នកប្រើប្រាស់ iPhone 12 Pro និង 12 Pro Max។ នេះបើយោងទៅតាមរបាយការណ៍ស្រាវជ្រាវពី Digitimes Research។

ចំនួនកើនឡើង ៥០% នឹងធ្វើឱ្យការដឹកជញ្ជូនជាសកលនោះ មានចំនួនប្រមាណ ៣៤០លានស្មាតហ្វូន ដោយក្នុងនោះ ប្រភពខាងលើបន្ថែមថា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១ Apple ត្រូវបានគេរំពឹងថា នឹងនាំចេញ iPhone ប្រមាណ ៦០លានគ្រឿងឯណោះ។

ទោះយ៉ាងណាក៏ដោយ Apple ទំនងអាចក្លាយជាអ្នកលក់ស្មាតហ្វូនដាច់ជាងគេ ក្នុងអំឡុងរយៈពេល ៦ខែ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ជាមួយនឹងការនាំចេញ iPhone សរុបជាង ១៥០លានគ្រឿង ដោយមានការកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម