សម្ដេច ហ៊ុន សែន បញ្ជាដាច់ណាត់ ឱ្យសម្រុករៀបចំសណ្ឋាគារ Intercon ៥០០បន្ទប់ ដឹកអ្នកជំងឺពីព្រែកព្នៅទៅព្យាបាល

  • 2021-03-07 03:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងសារបន្ទាន់មួយនៅព្រឹកថ្ងៃទី ៧ មីនា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងការស្លុតចិត្តនៅពេលដែលដឹងថា កន្លែងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ជាកន្លែងដែលមិនមែនជាតំបន់ត្រូវកើតជំងឺកូវីដ ១៩ ត្រូវបានយកទៅដាក់អ្នកជំងឺព្យាបាល ដោយសម្ដេចបានថ្លែងថាអ្នកមិនឈឺទៅកន្លែងនោះគឺឈឺតែម្ដង ។

ថ្លែងដោយសង្កត់ធ្ងន់ សម្ដេច ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ឱ្យឯកឧត្ដម ហ៊ុន ម៉ាណែត រៀបចំអតីតសណ្ឋាគារ Intercontinental ដែលមាន ៥០០ បន្ទប់ ដឹកអ្នកជំងឺពីព្រែកព្នៅចូលទៅកាន់សណ្ឋាគារខាងលើឱ្យខានតែបាន ។

សម្ដេច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំចេញបទបញ្ជាដាច់ណាត់រួមគ្នារៀបចំ សណ្ឋាគារ Intercontinental ថ្ងៃហ្នឹង យប់ហ្នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខានស្អែកដឹកអ្នកជំងឺ ពីព្រែកព្នៅ ចូលសណ្ឋាគារ Intercontinental ឱ្យខានតែបាន គឺខ្ញុំចេញបទបញ្ជាហើយ»

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទពេញនិយម