តារា K-Pop ប្រុស ៤រូបត្រូវគេលើកថា ជាមនុស្សនិស្ស័យល្អពីកំណើត ចិត្តជាសុភាពបុរសពិតៗ

  • 2021-03-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតទៅនៅក្នុង​វិស័យ K-Pop មាន​តារា​ប្រុស​ជា​ច្រើននាក់ ដែល​ត្រូវ​បាន​គេ​លើកសរសើរ​ថា​ជា​ សុភាពបុរសពិតៗ មិនមែន​តែ​នៅ​មុខកាមេរ៉ា ផ្អែកលើចរិតបែប​យកចិត្តទុកដាក់ និង​ចេះ​យកអាសារអ្នកជុំវិញខ្លួន មិនថាប្រុស ឬស្រី។ ប៉ុន្តែ​ក្នុង​ចំណោម​តារា​ទាំង​នោះ​ មាន​តែ ៤នាក់ទេ ដែល​វិបសាយ Topstarnews តារា K-Pop ដែល​មាន​ចរិតល្អបំផុតប្រចាំវិស័យនេះ។

១. Jungkook (BTS)

Jungkook ត្រូវ​បាន​គឹ​ចាត់ទុកថាជា​ក្មេងប្រុសដែល​មាន​និស្ស័យល្អ ចេះ​ជួយអ្នក​ដទៃតាំងពី​ដើម​មក។ ម្យ៉ាងដោយគិត​លើសមត្ថភាពពូកែស្ទើរគ្រប់មុខ និង​ចរិតល្អបែ​បនេះ​ទៀត ទើប​លោកបាន​ទទួលរហស្សនាមថា​ជា «Golden Maknae» ហើយឈ្មោះ​នេះ​ពិតជា​ស័ក្តិសម​នឹង Jungkook បំផុត។

នៅគ្រប់ស្ថានភាព Jungkook មិនភ្លេច​សារជាតិ​ដើមជាមនុស្សចូលចិត្តជួយគេទេ ហើយទោះបី​មាន​ឈ្មោះជា​កំពូលតារាល្បី​លំដាប់ពិភពលោកប្រចាំ K-Pop ក៏ដោយ ក៏លោកតែង​ដាក់ខ្លួន​ដូចសាមញ្ញជនធម្មតាដែរ ថែម​ទាំង​មិនចេះ​យកមុខទៀត គឺជួយចេញពីចិត្ត។

ពេលមានការងារនៅអាមេរិក ក៏លោករក្សាចរិតជា​បុរសកូរ៉េ ដោយមិនហក់លោត ក្អេងក្អាងខ្លាំងពេកដែរ។ ចំណុច​មួយទៀតដែលធ្វើឲ្យគ្រប់គ្នា​កាន់តែ​ពេញចិត្ត នោះគឺរាល់ពេល​ថត​រូប​ជាមួយ​នឹង​តារាស្រីល្បីៗ ឬអ្នក​គាំទ្រ​អន្តរជាតិ Jungkook មិនដែល​ដាក់ដៃលើស្មាគេ​សូម្បីតែ១ដង។

២. Cha Eun Woo (ASTRO)

នេះ​គឺជាតារាសម្ដែងពន្លកថ្មី និងតារា​ K-Pop​ ដែល​បាន​សាងកេរ្តិ៍ឈ្មោះល្អផូរផង់បំផុតនៅក្នុង​វិស័យនេះ។ មិនត្រឹម​តែ​ជាប្រុស​សង្ហាទេ Eun Woo ក៏​ល្បី​ថាមាន​ចរិត​ល្អ​​​ដែរ និងគួរឲ្យស្រឡាញ់ដែរ។

Eun Woo ត្រូវ​បាន​គេ​លាន់មាត់ថា​ជា​ប្រុសសង្ហាខាងក្រៅ និងមាន​បេះដូងខាងក្នុងដ៏សែនកក់ក្ដៅ។ លោកមិនសូវចូលចិត្តនិយាយច្រើនពេក​ទេ ប៉ុន្តែអ្វីដែល​មិនអាចរំលងបាន លោកតែងបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ​មនុស្សគ្រប់គ្នា ជាពិសេស​អ្នកដែល​ត្រូវការជំនួយបំផុត។ ទោះបីតារាប្រុសរូបនេះ​មានអាយុ​នៅក្មេង ប៉ុន្តែការគិតរបស់លោកចាស់ទុំ និងគួរឲ្យគោរពណាស់។

៣. Kai (EXO)

ចូលដល់ Kai វិញ ក៏ជា Idol ជាទីសំណព្វរបស់អ្នក​គាំទ្រជា​ច្រើនដែរ។ អ្នកជំនាញ​ធ្លាប់បាន​និយាយ​ថា មិនគិតតែចំពោះសំឡេង សមត្ថភាព​សិល្បៈទេ ចរិតចេះយកចិត្តទុកដាក់របស់ Kai ដែលពោរពេញទៅដោយភាពផ្អែមល្ហែម និង​អារម្មណ៍កក់ក្ដៅ គឺជា​អ្វី​ដែលធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើននាក់បាក់ចិត្តស្រឡាញ់។

ត្បិតនៅលើឆាក Kai ជា​មនុស្សសិចស៊ី ឬ​ពេលខ្លះស៊ីអារម្មណ៍តាមទឹកមុខ តែ​ក្រោយឆាក Kai ជា​មនុស្សដែល​គួរ​ឲ្យស្រឡាញ់ អៀនច្រើន ហើយតែង​បង្ហាញ​ការបារម្ភចំពោះ​ក្រុមការងារជានិច្ច។

៤. Ong Seongwoo

ម្នាក់ទៀតហើយដែល​ស្ថិត​​ក្នុង​បញ្ជីតារា K-Pop វ័យក្មេង​ សម្រស់សង្ហា តែនិយាយពីចរិតរបស់លោកក៏មិនខុសពីភាពស្អាតបាតខាងក្រៅខ្លួនដែរ។ បើតាមការសង្កេតឃើញនាពេល​កន្លងមក​ ក្រោយពេលសម្ដែង​ចប់ Seongwoo តែង​ក្លាយជា​សមាជិក​ចុងក្រោយដែល​នៅក្រោយគេ ដើម្បីមើលទៅកាន់អ្នកគាំទ្រ ព្រោះពេល​ខ្លះ​លោកឃើញ Fan កាន់បដាឈ្មោះ​របស់ខ្លួន ឬក្រុម ហើយទោះបី​ឆ្ងាយ ឬជិត ក៏លោកតែងតែលើកដៃនិយាយថា​«សួស្ដី» ទៅកាន់ពួកគេដែរ។

ជាក់ស្ដែង​ Seong Woo ក៏ជា​តារា K-Pop ដែលមាន​និស្ស័យជាសុភាពបុរសតាំងពី​កំណើតមកដែរ ហើយទង្វើនេះ​មិនមែន​មាន​តែ​ចំពោះ​អ្នកគាំទ្រទេ គឺមាន​ន័យ​ថាចំពោះ​មនុស្សគ្រប់គ្នាទាំងអស់ជុំវិញខ្លួនលោក៕

ប្រភព៖ kbizoom

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម