ស្ត្រីវ័យកណ្ដាលម្នាក់ នៅស្រុកល្វាឯម ស្ងាត់ៗឆ្លងកូវីដ ១៩

  • 2021-03-08 01:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ២៤ នាក់ សុទ្ធអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង មានករណីជាសៈស្បើយចំនួន ៧ នាក់ ។

ដោយឡែកព្រឹកនេះផងដែរ ក្រសួងក៏បានរកឃើញ ៣ ករណីនៅក្នុងខេត្តកណ្តាល ដែលក្នុងនោះមាន ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ ៤២ ឆ្នាំ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល។

គួរបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣ នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤៧៧ នាក់ហើយ ៕

ដើម្បីលម្អិតបន្ថែមសូមមើលសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោមនេះ៖