គិតត្រឹមពាក់កណ្ដាលយប់មិញ អ្នកភ្នំពេញ ជាង ១០នាក់ទៀតហើយ ឆ្លងកូវីដ-​១៩

  • 2021-03-08 01:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ២៤ នាក់ សុទ្ធអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង មានករណីជាសៈស្បើយចំនួន ៧ នាក់ ។

ដោយឡែក សម្រាប់អ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈថ្ងៃនេះ គឺមាន ១២ នាក់រស់នៅភ្នំពេញ។ អ្នកទាំង ១២ នាក់ដែលមានអាស័យដ្ឋាននៅភ្នំពេញមានដូចខាងក្រោមនេះ៖

• ស្ត្រីជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

• បុរសជនជាតិខ្មែរ អាយុ ៤៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

• ស្ត្រីជនជាតិវៀតណាម អាយុ ១៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិវៀតណាម អាយុ ២១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិវៀតណាម អាយុ ៣៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• ស្ត្រីជនជាតិវៀតណាម អាយុ ២៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិខ្មែរ អាយុ ៤៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ២៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌចំការមន ភ្នំពេញ។

• បុរសជនជាតិខ្មែរ អាយុ ៣៩ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។

• ស្ត្រីជនជាតិវៀតណាម អាយុ ២៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ៤៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

• បុរសជនជាតិចិន អាយុ ៣៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌចំការមន ភ្នំពេញ។

បច្ចុប្បន្ន អ្នកជំងឺខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣ នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤៧៧ នាក់ហើយ ៕

សូមមើលសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖

អត្ថបទ ៖ Art