ស្ងាត់ៗ គិតត្រឹមព្រឹកនេះ អ្នកជំងឺកូវីដ ១៩ នៅកម្ពុជា សរុបកើនដល់ជាង ១ពាន់នាក់

  • 2021-03-08 01:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី ៨ មីនា ២០២១ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៤ នាក់ឆ្លងសហគមន៌ និងមានជាសះស្បើយចំនួន ៧ នាក់បន្ថែមទៀត ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ តាំងពីកម្ពុជារកឃើញជាលើកដំបូងរហូតមកដល់ថ្ងៃទី ៨ មីនា ២០២១ សរុប ១០១១នាក់ ចំនួនសំរាកពេទ្យកើន ៤៩៣ នាក់ និងចំនួនជាសះស្បេីយសរុបកើន ៥១៧នាក់ និង ស្លាប់គ្មាន ។

តាមសេចក្ដីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យើត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយើងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យើងបានធ្វើតេស្តចំនួន 527762 ស្មើនឹង 31414 ក្នុង ១ លាន នាក់ ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទថ្មី