សម្ដេច ហ៊ុន សែន ប្រកាសស្ថានភាពមិនធម្មតាទេ មានឆ្លងដល់នគរបាល សិល្បក សិល្បការិនី មន្ត្រីរាជការ

  • 2021-03-08 15:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសារសំឡេងរវស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ទាន់នៅយប់ថ្ងៃទី ៨ មីនា ២០២១ បានប្រកាសពីស្ថានភាពជំងឺកូវីដ ១៩ នៅពេលនេះពិតជាមិនធម្មតាទេ ។

សម្ដេច បានសថ្លែងដោយក្ដីព្រួយបារម្ភថា សភាពការណ៍ពិតជាមិនធម្មតា ចំនួនអ្នកឆ្លងថ្មី ចំនួន ៤៩ នាក់ ដែលមកពីព្រះសីហនុ ភ្នំពេញ ព្រៃវែង និងផ្នែកខ្លះនៅខេត្តកណ្ដាល ។ ក្នុងស្ថានភាពបែបនេះសម្ដេចចេញបទបញ្ជាសូមឱ្យស្ថាប័ននីមួយៗរបស់រាជរដ្ឋាភិបាល និងអំពាវនាវស្ថាប័ននីតិប្បញ្ញត្តិសូមផ្អាកជាបណ្ដោះអាសន្ននូវស្ថាប័ន ប៉ុន្តែត្រូវមានមនុស្សប្រចាំការតិចតួច និងមនុស្សច្រើននាក់ត្រូវធ្វើការនៅផ្ទុះយ៉ាងតិច ៧ ថ្ងៃ ។

សម្ដេចចេញបទបញ្ជា និងការអំពាវនាវខាងលើនេះ គឺដើម្បីបញ្ចៀសនូវហានិភ័យនូវអ្នកដែលមិនទាន់ស្គាល់ ដោនៅក្នុងនោះ មានការឆ្លងទៅកាន់នគរបាល មន្ត្រីរាជការ រហូតដល់មានឆ្លងដល់សិល្បករ សិល្បការិនីផងដែរ ។ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនឱ្យបិទទាំងស្រុងទេតែឱ្យអ្នកប្រចាំការតិចបំផុត និង ត្រូវឱ្យ ៩០% ធ្វើការនៅផ្ទះ ៕

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ