សម្ដេចតេជោ ហ៊ុន សែន សម្រេចកំណត់បូជាសព ករណីអ្នកជំងឺកូវីដ១៩ ស្លាប់បាត់បង់ជីវិត

  • 2021-03-09 08:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី ៩ មីនា ២០២១ បានបញ្ជាក់ច្បាស់ៗថា ករណីមរណភាពអ្នកជំងឺកូវីដ ១៩ សម្ដេច បានពិភាក្សាជាមួយឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺបានកំណត់វិធានការថា អ្នកមានជំងឺកូវីដ ក្នុងករណីទទួលមរភាពត្រូវតែធ្វើការបូជាជាដាច់ខាត ។

សម្ដេចថ្លែងទៀតថា ចំណុចនេះគឺគេអាចយល់បាន បើទោះបីថា ទំនៀមទម្លាប់ជនជាតិខ្លះ មិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់កូវីដនេះ សម្ដេចថា ត្រូវតែធ្វើការបូជាជាចាំបាច់ ព្រោះមិនមានដីសម្រាប់ដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ ។ សម្ដេចបន្តថា ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លី កប់ពីរបីជាន់ហើយដែលគ្មានក្រុមគ្រួសារទៅចូលរួមបានទេ សម្រាប់កម្ពុជាប្រើវិធានការបូជា ដើម្បីងាយស្រួលគ្រប់គ្រង ៕

អត្ថបទ៖ MC Chandrareth

អត្ថបទពេញនិយម