ជាថ្មីម្ដងទៀត! តម្លៃ bitcoin បានបុកធ្លាយកំណត់ត្រាខ្ពស់បំផុតកាលពី ខែកុម្ភៈ កន្លងទៅ

  • 2021-03-15 08:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ​សៅរ៍ទី១៣ ខែមីនា កន្លងទៅ តម្លៃរបស់រូបិយបណ្ណអេឡិចត្រូនិច Bitcoin បានហក់​ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានគឺមានតម្លៃដល់ទៅ ៦០១២០០ ដុល្លារក្នុង​១កាក់ដោយបំបែកកំណត់ត្រាខ្ពស់បំផុតគឺ ៥៧៩០០ ដុល្លារក្នុង​១កាក់កាលពីថ្ងៃទី ២១ ខែកុម្ភៈ។

បើយោងទៅតាមទិន្នន័យពី Platform ជួញដូររូបិយបណ្ណបរទេស TradingView បាន​ឲ្យ​ដឹង​ថា បុព្វហេតុធំដែលធ្វើឱ្យតម្លៃ Bitcoin ឡើងមិនឈប់តាំងពី ចុងខែមករា មកនេះ ព្រោះតែក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់ Elon Musk បានទិញរូបិយបណ្ណអេឡិចត្រូនិច Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់ ធ្វើឱ្យពេលនេះតម្លៃទីផ្សារ Bitcoin សម្រុកឡើងថ្លៃឥតឈប់ឈរតាំងពីនោះមក។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ត្បិតតម្លៃ Bitcoin ធ្វើឱ្យអ្នកជួញដូររូបបិយបណ្ណបរទេសកើបលុយយ៉ាងច្រើនពីវាយ៉ាងណា ក៏មហាសេដ្ឋីពិភពលោកជើង​ចាស់ លោក Bill Gates ធ្លាប់រំឭកពីរូបិយបណ្ឌអេឡិចត្រូនិចនេះថា៖ Bitcoin ប្រើប្រាស់ថាមពលអគ្គិសនីជាច្រើន វាគ្រោះថ្នាក់ដល់បរិស្ថានយ៉ាងសម្បើម ហើយអ្នកមានទ្រព្យតិចតួចក៏កុំគិតចង់រកចំណូលពីវាឱ្យសោះ ព្រោះវាហានិភ័យខ្ពស់ខ្លាំងណាស់។

ប្រសាសន៍របស់មហាសេដ្ឋីខាងលើ បានថ្លែងនៅពេល Bitcoin ធ្លាក់ថ្លៃយ៉ាងគំហុកអស់ ១៣% ដោយបានធ្លាក់ពីតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ៥៨៣៥៤ដុល្លារក្នុង​១​កាក់មកនៅត្រឹម ៤៦៨១៧ដុល្លារក្នុង​១កាក់ដោយចំនួនធ្លាក់ថ្លៃយ៉ាងគំហុកនេះជាផលប៉ះពាល់ខ្លាំងបំផុត ចំពោះអ្នកវិនិយោគតូចៗ៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម