ចាប់សិស្ស​វិទ្យាល័យ​ញាត់គុក៣ឆ្នាំ​​ធ្លាប់ហេគ Apple, Elon Musk និង Bill Gate

  • 2021-03-17 08:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សសាលា​វ័យ ១៧ឆ្នាំម្នាក់​ឈ្មោះ​ Graham Ivan Clark រៀននៅវិទ្យាល័យ Gaither នៅរដ្ឋហ្លរីដាសហរដ្ឋអារិច ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការកាត់​ក្តី​សម្រេច​ឲ្យ​ជាប់​ឃុំរយៈពេលបីឆ្នាំពីបទជាប់ចោទពាក់ព័ន្ធនឹងការវាយប្រហារដោយ​ខុសច្បាប់(Hack)ចូលទៅក្នុងបណ្ដាញសង្គម Twitter កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

បើយោងទៅតាមកិច្ចព្រមព្រៀងនៃការប្តឹងផ្តល់គឺមិនឱ្យគេ​ប្រើកុំព្យូទ័រដោយគ្មានការអនុញ្ញាតនោះ​ទេ​ដោយសារយុវជនខាងលើ​ ជាឧក្រិដ្ឋជនអ៊ីនធឺណិត។

រឿងក្តី​របស់​យុវជន​ជំនាញ​អ៊ិនធើណិតរូប​នេះ ត្រូវគេចោទថាជាមេខ្លោង​បានវាយប្រហារទៅលើគណនី Twitter បុគ្គល​ល្បីៗ​ច្រើន​ជាង ១៣០ និងថែម​ទាំង​បានបន្លំយកលុយពីអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមនេះបានប្រមាណ ១០ ម៉ឺនដុល្លារតាមរយៈ Bitcoin ។

លើសពីនេះទៀតក៏នៅ​មានក្រុមហ៊ុនធំៗ និងគណនីបុគ្គលល្បីៗជាច្រើនបានរងគ្រោះដូចជា Twitter របស់ ក្រុមហ៊ុន Apple, CEO របស់ Tesla លោក Elon Musk, ក្រុមហ៊ុន Uber គណនីអតីតប្រធានាធិបតី Barack Obama, CEO Microsoft លោក Bill Gats, CEO Amazon លោក Jeff Bezos លោក Warren Buffet គណនីតារាល្បី Kim Kardashian កីឡាប្រដាល់ Floyd Mayweather និងប្រធានាធិបតីអាមេរិចបច្ចុប្បន្ន Joe Biden

ចេតនាក្នុងការហេគរបស់យុវជនខាងលើ គឺដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ Twitter និងលួចយកលុយ Bitcoin ជាពិសេសគឺខ្ចីដៃគណនីបុគ្គលល្បីៗខាងលើ ឬក្រុមហ៊ុនធំៗ ដើម្បីបោកបញ្ឆោតអ្នកលេង Twitter តែម្ដង៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល