Galaxy A 2021 មាន 5G លក់​នៅ​ប្រទេស​​នេះ​តម្លៃស័ក្កសម​នឹងសមត្ថភាព​

  • 2021-03-19 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាសចេញជាផ្លូវការនូវ​ស្មាតហ្វូនកម្រិតថវិការបស់​ខ្លួន​ចំនួន​ពីរម៉ូឌែលបន្ថែម​ទៀត​គឺ Galaxy A52 និង A72 នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ ម្សិលមិញ​នេះ​។ Galaxy A52 មានពីរម៉ូឌែលប្រើសេវា 4G និង សេវា 5G ។ រីឯ Galaxy A72 មិនមានម៉ូឌែល 5G គឺមានត្រឹម 4G តែប៉ុណ្ណោះ។

តម្លៃA52 ម៉ូឌែល 4G ចាប់ផ្ដើមពី ៤៨៨ ដុល្លារនិងម៉ូឌែល 5G ចាប់ពីតម្លៃ ៥៩៩ដុល្លារដោយឡែកម៉ូឌែល 5G មានលក់រួចទៅហើយនៅ ចក្រភពអង់គ្លេស។ ចំណែក​ប្រទេស​ដទៃ​ទៀត​តម្លៃ​អាច​ខុស​គ្នា​តែ​បន្តិច​បន្តួច​តួយ៉ាង​ ថៃ និង កម្ពុជា អាច​នឹង​មាន​នា​ពេល​ខាងមុខ។

Galaxy A52 ទាំង៤ពណ៍

**[.សូមចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត](https://t.me/sabaydigital)**

ក្រឡេក​មក​ឈ្វេង​យល់​ពី​លក្ខណៈ​សម្បត្តិ​ ឃើញ​ថា A52 បង្កប់​ដោយ​កន្លែង​ខ្លឺមៗ​ជា​ច្រើន​ដូច​ជា៖ មានខ្នាតអេក្រង់ទំហំ ៦,៥អ៊ិញ ប្រភេទ Super AMOLED មានកម្រិតបង្ហាញ 1080p+ និង refresh rate ដល់ទៅ 90Hz ចំពោះម៉ូឌែល 4G ។

ចំពោះម៉ូឌែល 5G មានជម្រើស​អាច់​កំណត់​ដល់​កម្រិត 120Hz វាមានកម្រិត brightness 800 nits ធ្វើឱ្យអេក្រង់របស់វាមើលឃើញកាន់តែច្បាស់ ពេលនៅក្រោមពន្លឺថ្ងៃ។ លើសពីនេះទៀត បន្ទះបង្ហាញ​ត្រូវបានការពារដោយកញ្ចក់កម្រិត ៥ (Gorilla Glass 5) និងមានស្ដង់ដារ IP67 អាចការពារធូលីនិងជ្រាបទឹកកម្រិត ១ម៉ែត្របានកន្លះម៉ោងឯណោះ​។

ចំណុចពិសេសបន្ថែមរបស់ស្មាតហ្វូនទាំងពីរនេះ គឺឡេនកាមេរ៉ា៤គ្រាប់ ដោយឡេន​ដើមមានទំហំ 64MP លែនបន្ទាប់ ultra-wide មានទំហំ 12MP។ ងាកមកលែន២ទៀតមានទំហំ 5MP ដូចគ្នា ជា macro និង depth សេនស័រ។

ស្មាតហ្វូន​នេះបំពាក់ដោយបន្ទះឈីប Snapdragon 720G ប៉ុន្ដែចំពោះម៉ូឌែល 5G វិញគឺវាប្រើបន្ទះឈីប Snapdragon 750G។ វាមានថាមពលថ្មទំហំ 4500mAh និងមានឆ្នាំងសាកក្នុងប្រអប់កម្លាំង 15W មកស្រាប់ប៉ុន្ដែវាក៏ទ្រទ្រង់កម្លាំងសាកដល់ 25W ឯណោះ​។

ចំពោះម៉ូឌែល 4G អ្នកនឹងទទួលបានជម្រើស RAM 4GB ឬ 6GB និង 8GB ចំណែកឯម៉ូឌែល 5G វិញ មានជម្រើស RAM 6GB និង 8GB ដោយទំហំផ្ទុកគឺមានត្រឹម 128GB ប៉ុន្ដែអ្នកក៏អាចតម្លើងវាដល់ 256GB បានផងដែរ ដោយប្រើ microSD កាតបន្ថែម។ A52 រត់នៅលើ One UI 3.1 នៃ Android 11 ចេញពីប្រអប់។

ចំពោះមុខងារសុវត្ថិភាពវិញវាប្រើកាមេរ៉ាខាងមុខ 32MP សម្រាប់ដោះសោដោយប្រើមុខ និងថែមទាំងមានមុខងារស្គេនម្រាមដៃក្រោមអេក្រង់ផងដែរ។

ស្មាតហ្វូនទម្ងន់ ១៨៩ក្រាម នេះនៅតែមានរន្ធដោតកាស 3.5mm មានរន្ធបំពងសំឡេងពីរគ្រាប់ អាចទ្រទ្រង់មុខងារ Dolby Atmos និងមានមុខងារពិសេស Dolby Atmos Gaming Mode ថែមទៀតផង៕

អត្ថបទបន្ថែម៖ -​សមត្ថភាព​ខ្លាំង​តម្លៃ​ក៏​ទំនង​! ​Galaxy A 2021 ​អេក្រង់​ 90Hz​ ​ថ្ម​ 5000mAh ​សាក​ថ្ម​លឿន​ 25W

សូមទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល