ហេតុផលពីអ្នកប្រើប្រាស់ ដែលធ្វើឱ្យ Apple តែងវ៉ាដាច់ Samsung ក្នុងពិភពស្មាតហ្វូន

  • 2021-03-19 01:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមអ្នកកាន់ស្មាតហ្វូន Apple បានក្លាយជាប្រ៊ែនពេញនិយមមួយ កើនឡើងដល់កម្រិតខ្ពស់បំផុត វ៉ាដាច់ Samsung។ បើយោងតាមការស្ទង់មតិដោយ SellCell បានឲ្យដឹងថា ៩១,៩% នៃម្ចាស់ iPhone មានគម្រោងទិញ iPhone មួយទៀត នៅពេលពួកគេចង់ដូរស៊េរីស្មាតហ្វូន ដោយចំនួននេះកើនឡើងប្រមាណ ១,៤% ក្នុង ឆ្នាំ២០១៩។

ចំណែកអ្នកប្រើប្រាស់ស្មាតហ្វូន Samsung វិញ តាមការស្ទង់មតិពីប្រភពខាងលើបង្ហាញថា មានតែ ៧៤% ដែលចង់ទិញស្មាតហ្វូន Samsung បន្តទៀត ពេលចង់ដូរស៊េរីស្មាតហ្វូនថ្មី។ របាយការណ៍ស្ទង់មតិចំពោះ Samsung នេះផងដែរ ឃើញថាវាមានការធ្លាក់ចុះ ដល់ទៅ ៨៥,៧% ក្នុង ឆ្នាំ២០១៩។

យោងទៅតាមការស្ទង់មតិដដែល មានហេតុផលធំៗ ៤ ដែលប្រភពខាងទទួលបាន ថាហេតុអ្វីបានជាអ្នកប្រើប្រាស់ជ្រើសយកផលិតផល Apple៖

  • iPhone គឺល្អបំផុត ឬការប្រើប្រាស់មិនដែលមានបញ្ហានោះទេ (មានអ្នកគាំទ្រ ៦៥%)
  • ហេតុផលការពារបរិស្ថាន ប្រើរបស់អស់ពីលទ្ធភាព និងច្នៃរបស់ប្រើឡើងវិញ (មានអ្នកគាំទ្រ ២១%)
  • ប្ដូរពី iOS ទៅ Android ព្រោះមានការរំខានច្រើន (មានអ្នកគាំទ្រ ១០%)
  • ប្រកាន់ខ្ជាប់ប្រើតែផលិតផល Apple (មានអ្នកគាំទ្រ ១០%)

គួរបញ្ជាក់ថា ការស្ទង់មតិខាងលើបានពី ម្ចាស់ស្មាតហ្វូនអាមេរិកចំនួន ៥ ០០០នាក់ ដែលក្នុងនោះមាន iPhone និង Samsung ចំនួន ២ ០០០គ្រឿង ក្រៅពីនេះគឺអ្នកប្រើប្រាស់ប្រើស្មានហ្វូនដទៃទៀត៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល