ស្ដាយ! Galaxy Note អាវុធ​ខ្លាំង​បំផុត​របស់ Samsung នឹងបាត់មុខ​នៅឆ្នាំនេះ

  • 2021-03-19 02:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បានប្រាប់ឱ្យដឹងថា នឹងមិនបញ្ចេញ Galaxy Note នៅ ឆ្នាំ២០២១ នេះទេដោយលើកឡើងពីការលំបាកក្នុងការដាក់លក់ស្មាតហ្វូនកំពូលចំនួនពីរក្នុងមួយឆ្នាំ។

នេះ​បើយោងតាមសេចក្តីអត្ថាធិប្បាយរបស់លោក DJ Koh នៅក្នុង​កិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន​ Samsung រាយការណ៍ដោយសារព័ត៌មាន Bloomberg ។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក DJ Koh ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បង្ហើប​ថា ថ្ងៃប្រកាសចេញ Galaxy Note នឹងប្ដូរថ្ងៃប្រកាសទៅឆ្នាំបន្ទាប់វិញ ចំពោះ​ស្មាតហ្វូន​ត្រកូល Noted ដែល​ជា​អាវុធ​ខ្លាំង​បំផុត​មួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

គួរដឹងថា ការអត្ថាធិប្បាយពីនាយកប្រតិបត្តិផ្នែកផលិតគ្រឿងអេឡិចត្រូនិចខាងលើនេះ ហាក់បាន​ក្លាយ​ជាសញ្ញាមួយឲ្យ​គេដឹងថា ក្រុមហ៊ុននេះកំពុងមានកង្វះខាតបន្ទះឈីបធ្វើឱ្យអាជីវកម្មរបស់ខ្លួន ទំនងជានឹងរងផលប៉ះពាល់នៅត្រីមាសបន្ទាប់ថែម​ទៀត​ផង​៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល