តិចនិកពិសេស! ធ្វើឱ្យថ្ម iPhone របស់​អ្នក​ប្រើបានយូរជាងមុន

  • 2021-03-25 08:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ឆាប់អស់ថ្មនៅតែជាបញ្ហាចោទសព្វថ្ងៃ ត្បិតអីអ្នកប្រើដោនឡូត​កម្មវិធីជាច្រើនរាប់​ភ្លេច។ ម្យ៉ាង​ទៀត iPhone ​ក៏​មាន​មុខងារថ្មីៗ​សម្បូរបែបទៀត អ៊ីចឹង​ហើយ​​បាន​ម្ចាស់ iPhone កាន់​ប្រើ​ជាប់​ជានិច្ច​​។ ថ្ងៃនេះ Sabay នឹងណែនាំតិចនិចពិសេសៗដើម្បីជួយសន្សំថាមពលថ្មរបស់អ្នកឱ្យប្រើបានយូរជាងរាល់ដង តាមវិធីខាងក្រោមនេះ៖

១. Background App Refresh ឧទាហរណ៍ថា អ្នកទទួលបានដំណឹងថ្មីៗពីកម្មវិធីមួយដោយមិនបានបើកកម្មវិធីនោះទេ នោះ​ហើយ​ជាអ្វីដែល Background App Refresh កំពុង​ដំណើរការ ហើយវាក៏ជាចំណុចស៊ីថ្មគួរសម បើអ្នកមានកម្មវិធីច្រើនដំណើរការរួមគ្នា។

អ្នកអាចបិទ​កម្មវិធីមួយចំនួនដែលប្រើមុខងារខាងលើ ដោយចូលទៅកាន់៖

  • កម្មវិធី Settings > General > Background App Refresh ជ្រើសរើសកម្មវិធីណាមួយ ដែលអ្នកគិតថាមិនចាំបាច់ឱ្យវាដំណើរការមុខងារនេះទេ បន្ទាប់មកចុច Disable លើកម្មវិធីនោះជាការស្រេច។

២. Location Services កម្មវិធីមួយចំនួនគឺប្រើមុខងារទីតាំងរហូតតែម្ដង ដើម្បីចាប់យកទីតាំងដែលអ្នកកំពុងស្ថិតនៅផ្ទាល់។ ឧទាហរណ៍៖ រាល់ពេលអ្នក Share location លើកម្មវិធី Facebook Messenger ឬ Google Maps ទៅកាន់អ្នកដទៃ នោះ​ក៏​ជាមូល​ហេតុប្រើថាមពលថ្មច្រើន​ដែរ។ ដូចនេះ​សូម​បិទ​មុខងារណាមួយដែល​អ្នក​គិតថា មិនចង់ឱ្យកម្មវិធីនោះប្រើទីតាំង ជាប់ជានិច្ចដែល​វា​បណ្ដាល​ថ្ម​ទូរសព្ទ​ធ្វើការ​ច្រើន​ឆាប់​អស់​។

របៀតបិទ​សូមចូលទៅកាន់៖

  • បើកកម្មវិធី Setting > Privacy > Location Services > ចុចលើកម្មវិធីណាមួយ
  • ជ្រើសយក Always ដើម្បីឱ្យប្រើមុខងារទីតាំងគ្រប់ពេល, ជ្រើសយក While Using the App ដើម្បីប្រើទីតាំងខណៈពេលប្រើកម្មវិធី និងជ្រើសយក Never គឺមិនប្រើមុខងារទីតាំងលើកម្មវិធីនេះតែម្ដង។

៣. មុខងារ Fetch និង Push នៃកម្មវិធី Mail ដើម្បីទទួលបានអ៊ីមែលថ្មីៗ កម្មវិធី Mail ត្រូវដំណើរការលើផ្ទៃខាងក្រោយនៃទូរសព្ទជានិច្ច។ វិធីដំណើរការនោះមានពីរគឺ Push ទាញយកអ៊ីមែលភ្លាមៗ ខណៈអ៊ីមែលមានការផ្ញើចេញចូល និង Fetch គឺទាញយកអ៊ីមែលតាមការកំណត់របស់អ្នកចង់បាន។

ដូចនេះមុខងារ Push ក៏ជាមូលហេតុស៊ីថ្មច្រើនដែរ ព្រោះវានឹងទាញយកអ៊ីមែលថ្មីៗជាប់ជានិច្ច។ អ្នក​ក៏​អាចបិទមុខងារងារនេះដើម្បីសន្សំសំចៃថ្មដោយចូលទៅកាន់៖

  • Settings > Mail > Accounts > Fetch New Data > Push ជ្រើសយក Disable ជាការស្រេច អ្នកក៏អាចកំណត់យកមុខងារ Fetch ជំនួសវិញ ដោយវានឹងទាញយកអ៊ីមែលក្នុងពេលណាមួយតាមការចង់បាន ជម្រើសល្អអាចយក Hourly នោះវានឹងទាញយកអ៊ីមែលរៀងរាល់១ម៉ោងម្ដងៗ ដែលជាជម្រើសសន្សំថ្មបានគួរសមផងដែរ។

៤. ប្រើ Low Power Mode ជាមុខងារសន្សំសំចៃថាមពលថ្មលើ iPhone។ ដើម្បីបើកមុខងារនេះ ចុច Control center រួចចុចយករូប iCon ថ្ម។ ឬចូលកាន់ Setting > Battery > Low Power Mode ចុចយក Enable ជាការស្រេច។

៥. អាប់ឌែតទៅ iOS ជំនាន់ចុងក្រោយ នៅក្នុងជំនាន់ខ្លះនៃ iOS អាចមានបញ្ហាសេវាទូរសព្ទ ឬបញ្ហាស៊ីថាមពលថ្មជាដើម ដូចនេះកុំភ្លេចអាប់ឌែត iOS ទៅជំនាន់ចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហាស៊ីថ្មផងដែរ។

របៀបអាប់ឌែត iOS គឺចូលទៅកាន់ Settings > General > Software Update។

៥. បើកមុខងារ Dark Mode មុខងារនេះធ្វើឱ្យអេក្រង់ងងឹត ឬមានពណ៌ខ្មៅ មិនសូវស៊ីថ្មដូចនឹងអេក្រង់ពណ៌សនោះទេ។ របៀបបើកមុខងារនេះគ្រាន់​តែ​ចុច​ទៅ​លើ​៖

  • ចូលទៅកាន់ Control center > ចុចសង្កត់លើមុខងារបន្ថែមបន្ថយពន្លឺ Brightness > រួចជ្រើសយក Dark Mode ជាការស្រេច។ ឬចូលទៅកាន់ Setting > Display & Brightness > ជ្រើសយក Dark ជាការស្រេច។ សាកបន្តិចមើល៎ ឆុត​ដែរ​ឬអត់?

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កុសល