​រៀន​មិន​អស់​លុយ​ទេ​! ​ក្រសួង​ផ្តល់​ជូន​កម្មវិធី​ដ៏​ល្អ​មួយ​​រៀន​បាន​ចាប់​ពី​ម៉ោង ៧​ព្រឹក​ដល់ ១០យប់​

  • 2021-03-25 10:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែមិនា​នេះ​ ​ក្រសួង​អប់រំ យុវជន និងកីឡា ​ផ្តល់​ជូន​ការ​សិក្សា​តាម​អនឡាញ​ដោយ​ឥត​គិត​ថ្លៃ​តាម​កម្មវិធី​របស់​ E-School Cambodia ។ អ៊ី-ស្គូល(ខេមបូឌា)​ ​នឹង​ផ្តល់​ជូន​ការ​សិក្សា​ថ្នាក់​វិញ្ញាសា​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី ១២ ​ទាំង​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដោយ​ឥត​គិត​ថ្លៃ​ ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១។

e-school នៅលើទូរសព្ទដៃ

​ក្នុង​នោះ​រួម​មាន​ ​ការ​ប្រើប្រាស់​សៀវភៅ​អេឡិចត្រូនិច​និង​កម្មវិធី​ការ​ប្រឡង​សាកល្បង​ដោយ​ឥត​គិត​ថ្លៃ​ ​ព្រម​ទាំង​ទទួល​បាន​សេវាកម្ម​សួរ​សំណួរ​មក​កាន់​គ្រូ​បង្គោល​រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ១០ ​យប់។​ ចំណែកឯប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ នៅទូទាំងប្រទេស ក៏អាចសិក្សាបាននៅថ្នាក់មេរៀនដែលមានចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ នឹងទទួលបានការបញ្ចុះតម្លៃជូន ៨៥% (ក្នុងតម្លៃ៥ដុល្លារ/ ១មុខវិជ្ជា) គ្រប់មុខវិជ្ជាពេញមួយឆ្នាំ។

​សូម​រំឮក​ជូន​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​អ៊ី-ស្គូល(ខេមបូឌា) បាន​បង្កើត​ "កម្មវិធី​ទូរសព្ទ Mobile App” ​បង្រៀន​តាម​អនឡាញ​មួយ​ដែល​មាន​ឈ្មោះ​ថា​ E-School Cambodia ​ដែល​មាន​បង្រៀន​នូវ​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​នៅ​ថ្នាក់​មតេយ្យ​និង​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ១២ ​ស្រប​តាម​កម្មវិធី​ក្រសួង​អប់រំ យុវជន និងកីឡា។ ​ដើម្បី​ទទួល​បាន​ការ​ផ្តល់​ជូន​នេះ​សូម​ចូល​ទៅ​កាន់​ Play Store ឬ App Store ដើម្បី​ដោនឡូត​។

សូមទំនាក់ទំនងតាមរយៈ

-ផេក Facebook: fb.com/eschoolcambodia/

-គ្រុប Telegram: t.me.eschool_community

-លេខ​ទូរសព្ទ​៖ 090 787 999, 089 802 266, 081 806 622 ៕

សូម​អាន​សេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទ៖ រក្សា