ថមមី ប្រាប់​ស្ថានភាព​សុខភាព​របស់​ភរិយា និង​លទ្ធផល​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ-១៩ លើ​គ្រួសារ​ទាំង​មូល

  • 2021-03-26 03:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​យប់​មិញ​នេះ គ្រួសារ​តារា​ចម្រៀង​ស្រី​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស សួស វីហ្សា មាន​ភាព​ប្រសើរ​មិន​គួរ​ឲ្យ​ជឿ ពោល​គឺ​អ្នក​នាង សួស វីហ្សា ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​នោះ ចាប់​ផ្ដើម​ដឹង​រសជាតិ ក្លិន និង​បាត់​ឈឺ​បំពង់​ករ។

រីឯ​សំណាក​របស់​កូន​ស្រី​សួស វីហ្សា និង​ក្រុម​គ្រួសារ​របស់​នាង​ទាំង​អស់​ត្រូវ​បាន​គ្រូ​ពេទ្យ​ជំនាញ​ប្រមូល​យក​ពី​ពិនិត្យ​លើស​៧៨​ម៉ោង​ហើយ តែ​មិន​ទាន់​ជូន​ដំណឹង​មក​វិញ​ដែល​ការណ៍​ធ្វើ​ឲ្យ​លោក​ថមមី​យល់​ថា​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ចំពោះ​កូន​ស្រី និង​សមាជិក​គ្រួសារ​ដទៃ​ទៀត​គឺ​មាន​ភាគ​រយ​តិច។

ដំណឹង​ស្ដីពី​ស្ថានភាព​គ្រួសារ​នេះ ត្រូវ​បាន​បញ្ចេញ​ដោយ​ស្វាមី​របស់​ សួស វីហ្សា គឺ​លោក ថមមី តាម​បណ្ដាញ​សង្គមFacebook។ លោក​ថា៖"លើស​៧៨​ម៉ោង​ហើយ ដូច្នេះ​មាន​ន័យ​ថា​អ្នក​ផ្ទះ​ខ្ញុំ​ទាំង​អស់​គ្នា រួម​ទាំង​កូន​ស្រី ថង សា​ម៉ូលីណា គឺ​មិន​មាន​ផ្ទុក​មេរោគ​កូវីដ-១៩ នោះ​ទេ"។

សូមរំលឹក​ថា តារា​ចម្រៀង​សួស វីហ្សា ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ក្នុង​លទ្ធផល​ធ្វើតេស្ដ​លើក​ទី៣ ខណៈ​លទ្ធផល​ធ្វើតេស្ដ​លើក​ទី៣​របស់​ស្វាមី​នាង​អវិជ្ជមាន។ អ្នក​នាង សួស វីហ្សា ត្រូវ​បាន​គ្រូ​ពេទ្យ​ដឹក​ទៅ​សម្រាក និង​ព្យាបាល​នៅ​សណ្ឋាគារ Great Duke កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០២១។ រីឯ​កូន​ស្រី​របស់​នាង និង​គ្រួសារ​ទាំង​មូល​ត្រូវ​បាន​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​ចត្ដាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ បន្ទាប់​ពី​ប្រមូល​យក​សំណាក​ទៅ​ធ្វើតេស្ត​ភ្លាម​ៗ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ