​កម្មវិធី​​រៀន​តាម​អនឡាញ​ដ៏​ល្អ​មួយ​ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​វិញ្ញាសា​ត្រៀម​បាក់ឌុប​

  • 2021-03-29 07:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ឈន​ ឈុន​ឡេង​ ស្ថាបនិក​ E-School Cambodia​ ​បាន​លើក​ឡើង​ថា​៖ “​កម្មវិធី App ​របស់ E-School ​សិក្សា​តាម​អនឡាញ​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១៧ មក​ដល់​ពេល​នេះ​មាន​រយ:ពេល ៤ ឆ្នាំ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​បទពិសោធន៍​និង​សម្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​មួយ​នេះ​។ ​ក្រុមហ៊ុន​មាន​សាស្ត្រាចារ្យ​ល្បីៗ​ថ្នាក់​ជាតិ​ ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា។”

​កម្មវិធី App​ មាន​លក្ខណៈ​ជា​ទម្រង់​ឆ្លើយ​ឆ្លង​ជួយ​សំរួល​ដល់​ការ​ទំនាក់​ទំនង​រវាង​សិស្ស​និង​គ្រូ​ សិស្ស​និង​សិស្ស​ក្នុង​ App ​ដែល​ធ្វើឲ្យ​ការសិក្សា​ពី​ចំងាយ​​មាន​ភាព​ទាក់ទាញ​មិន​ធុញ​ទ្រាន់ ​មួយ​វិញ​ទៀត​ ការ​ផលិត​វីដេអូ​មាន​គុណភាព​កម្រិត​ខ្ពស់​ត្រជាក់​ភ្នែក​ ​មាន​សៀវភៅ​អាន​ជា​ច្រើន​ ​ការ​ធ្វើ​តេស្ត​និង​ការ​តាម​ដាន​ប្រវត្តិ​សិក្សា​ក្នុង​ App​ ថែម​ទៀត​ផង​។ ​

​ពេល​វេលា​ ៤​ ឆ្នាំ​កន្លង​មក​នេះ ​ក្រុមហ៊ុន​ផលិត​បាន​ ២០០០០ ​វីដេអូ​ ​ចែក​ចេញ​ជា​ ២០០ ​ថ្នាក់​រួម​មាន​៖ ​ថ្នាក់​ចំណេះដឹង​ទូទៅ K1ដល់ K12 ​ថ្នាក់​ជំនាញ​ខ្លី​ ​ថ្នាក់​ភាសា​បរទេស​និង​ថ្នាក់​កុំព្យូទ័រ។​

កម្មវិធី E-School Cambodia

​សម្រាប់​​ឆ្នាំ​ ២០២១ នេះ​មាន​ **ថ្នាក់​ពិសេស​មួយ​ជួយ​បំប៉ន​ប្អូន​ៗ​ដែល​សិក្សា​មិន​ទាន់គេ​(ខ្សោយ​ខ្លាំង) ​ដើម្បី​ធានា​ថា​អ្នកណា​ៗ​ក៏អាច​ចាប់​បាន ​រៀន​ចេះ​។** ​ថ្នាក់​បំប៉ន​នេះ​ ​គឺ​ជា​គន្លឹះ​ដំណោះស្រាយ​បញ្ហា​ជូន​ដល់​ក្តី​បារម្ភ​របស់​មាតាបិតា​សិស្ស​ ​ដែល​តែង​តែ​លើក​ឡើង​ថា ​ខ្លាច​កូនៗ​រៀន​មិន​ទាន់​គេ។​

​មក​ដល់​ពេល​នេះ​មាន​អ្នកប្រើប្រាស់ ១ លាន​នាក់​ដែល​ជា​ចំនួន​ដ៏​ច្រើន​លើស​លប់​។ អំឡុង​ពេល​កូវីដ-១៩ ​ក្រៅ​ពី​ថ្នាក់​វិញ្ញាសា​ត្រៀម​បាក់​ឌុប​សិក្សា ​Free ​ខាង​ក្រុមហ៊ុន​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ ៨៥% ​ចំពោះ​គ្រប់​ថ្នាក់​ចាប់​ពី​ ៣០ ​ដុល្លារ​មក​ត្រឹម​ ៥ ​ដុល្លារ​ប៉ុណ្ណោះ​។​

នេះ​ជាលើក​ឡើង​​កាល​ពី​ថ្ងៃទី ២៩ ខែ​មិនា​ឆ្នាំ ២០២១ ​នៅ​ការិយាល័យ​ក្រុមហ៊ុន​ E-School Cambodia​បាន​ប្រារព្វ​ពិធី​សន្និសិទកាសែត​មួយ​ស្តី​ពី​ ​ការ​ផ្តល់​អាហារូបករណ៍​សិក្សា​ថ្នាក់​វិញ្ញាសា​ត្រៀម​បាក់ឌុប​ដោយ​ឥត​គិតថ្លៃ​តាមអនឡាញ​ ​ក្រោម​ការ​សហការ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​ ​E-School Cambodia​ ជូន​ទៅ​ក្រសួង​អប់រំ យុវជន និងកីឡា ​សំរាប់​ប្អូន​ៗ​ទី​១២ ឆ្នាំ ២០២១ ​សិក្សា​នៅ​ផ្ទះ​ក្នុង​សម័យ​កូវីដ១៩ ​ជា​ពេល​វេលា​ដ៏​លំបាក​នេះ​។​

​ដោយ​ឡែក​លោក​ សុខ ថា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និងជា​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​App E-School Cambodia នេះ​ថា៖ "​វា​មាន​សារៈប្រយោជន៍​ណាស់​សំរាប់​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើ​ស្វ័យ​សិក្សា​បន្ថែម​ថែម​ទាំង​បាន​ជួយ​ដល់​សិស្ស​អាច​សិក្សា​បាន​ធម្មតា​ ទោះ​បី​ផ្ទុះ​កូវីដ-១៩ ​ក៏​ដោយ។ ​​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​លោក​បន្ថែម​ទៀតថា​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បណ្ឌិត​សភាចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ ​សូម​ថ្លែង​អំណរគុណ​ដល់​សហភាព​សហពន្ធ័​យុវជន​កម្ពុជា​រួម​និង E-School Cambodia ​ផង​ដែរ​។”

​សម្រាប់​តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដែល​ជា​ម្ចាស់​គម្រោង​ផ្តល់​អាហារូបករណ៍នេះ ​លោក សុំ មនោរម្យ ​ប្រធាន​លេខាធិការដ្ឋាន​ ​និង​ជា​តំណាង​ក្រុម​ការងារ​វគ្គ​បំប៉ន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ថា​៖ "ចាប់​តាំង​ពី​ E-School ​បើក​ដំបូង​ខាង​សហពន្ធ័​ ​បាន​មើល​ឃើញ​ពី​សារៈសំខាន់​របស់​ ​App​ហើយ​ថ្នាក់​ដឹកនាំ​មាន​ឯកឧត្តម​ប្រធាន​ ​ហ៊ុន ម៉ានី​ និង​ឯកឧត្តម​ សាយ​ សំអាល់​ ​លោក​បាន​អនុញ្ញាត​និង​សម្រេច​បញ្ចូល​ការ​សិក្សា​បំប៉ន​ថ្នាក់​បាក់ឌុប​តាម​រយៈ​អនឡាញ​នៅ​លើ​ កម្មវិធី E-school នេះ​ជូន​ប្អូន​ៗ​ទី​១២ ​។ ​ភាព​ជា​ដៃ​គូ​តាំង​ពី​ឆ្នាំ​ ២០១៨ ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​នោះ​ចំនួន​អ្នក​ជាប់​បាក់ឌុប​មាន​ការ​កើន​ឡើង​ ពិសេស​នោះ​សិស្ស​និទ្ទេស​ A ​ក៏​កើន​ឡើង​ច្រើន។ ​យើង​ជឿ​ជាក់​ថា​ ​លទ្ធផល​នេះ​គឺ​ប្រាកដ​ណាស់​មាន​ការ​ចូល​រួម​មួយ​ផ្នែក​ពី​វគ្គ​សិក្សា​តាម​អនឡាញ​នេះ​។

​ក្នុង​នោះ​ផង​ដែរ​ ​លោក​សាស្រ្តាចារ្យ​ លន់​ បូរី​ សហ​ស្ថាបនិក​ E-School Cambodia ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​សហការ​ដ៏​ល្អ​សំណាក់​ពី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា និង​ស-ស-យ-ក ​ដើម្បី​គាំទ្រ​បេសកម្ម​របស់​ E-School Cambodia ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​ក្នុង​ស្ថានភាព​ដ៏លំបាក​នៃ​ការ​រីករាលដាល់​នៃ​ជំងឺ​កូវីដ-១៩ ​។​ សូម​បញ្ជាក់​ថា​ ជា​រៀងរាល់​ឆ្នាំ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​បាន​ផ្តល់​ការ​ឧបត្ថម្ភ​សំរាប់​វគ្គ​បំប៉ន​នេះ​ដោយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​ផងដែរ៕​ ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី