"Time to Rise" បំបែកកំណត់ត្រាត្រឹមរយៈពេល២២ម៉ោង វណ្ណដា លាន់​មាត់ "អ្នក​គាំទ្រតន្ត្រី​ខ្ញុំ អស្ចារ្យ​ខ្លាំងណាស់!"

  • 2021-03-29 23:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថាតារារ៉េបមាឌល្អិត វណ្ណដា គឺជាតារាចម្រៀងរ៉េបទី១ក្នុងប្រទេសកម្ពុជាដែលអាចបំ បែកកំណត់ត្រា មានអ្នកចូលទស្សនាបទចម្រៀងលើ Youtube ១លានដងគិតត្រឹមរយៈពេល ២២ ម៉ោង ៥៥នាទី ។ នេះ​បើ​តាម​ការ​បញ្ចេញ​របស់​ម្ចាស់​បទ។

ស្នាដៃបទចម្រៀងថ្មីដំបូងដែលពុំធ្លាប់មានកន្លងមករបស់ វណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ណៃ ក្នុងបទចម្រៀងមានចំណង់ជើងថា “ Time to Rise “ បំបែកកំណត់ត្រាក្នុងរយៈពេលត្រឹម តែ២២ម៉ោង និង៥៥នាទីមានអ្នកចូលទស្សនា ១លានដង ឯណោះ។

បទចម្រៀងនេះដែលបានបង្កត់នូវអត្ដន័យយ៉ាងជ្រាលជ្រៅផ្ញើរសារដាស់តឿនស្មារតី អប់រំដល់ប្រជា ពលរដ្ឋកម្ពុជា ទាំងមូលដែលមានលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរយ៉ាងសម្បូរបែប ព្រមទាំងច្របាច់ បញ្ជូលជាមួយរូបភាពត្រជាក់ភ្នែកជាច្រើន ហើយអ្វីដែល ពិសេសនោះថែមទាំងមានវត្តមានព្រឹទ្ធិ ចារ្យចាប៉ីដងវែងលោកតា គង់ណៃ ទៀតផង។

ដោយឡែកចម្រៀងល្បីរន្ទឺមួយបទនេះសហការផលិតឡើងដោយក្រុមហ៊ុន Cellcard ជាមួយផលិតកម្ម បារមី ក្រោមស្នាដៃ វណ្ណដា និងចំណាយពេលវេលាផលិតអស់ជាច្រើនខែទម្រាំតែលេចរូបបទចម្រៀង មួយនេះឡើង៕

អត្ថបទ៖ Pav Sreypich