Smart ​ទម្លាក់​លុយ​ ៩០ ​លាន​ដុល្លារ​ធ្វើ​ឲ្យ​ល្បឿន​អ៊ឺនធើណិត​ប្រសើរ​និង​បង្កើត​រឿង​អស្ចារ្យ​ច្រើន​ទៀត

  • 2021-03-31 09:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-ក្រុមហ៊ុន Smart​ ​មាន​ស្ថានីយ៍​បណ្ដាញ​ចំនួន​ច្រើន​ជាង​ ៣០០០​ ទីតាំង​រួច​មក​ហើយ​នៅ​​កម្ពុជា

-ក្រុមហ៊ុន​ Smart គ្រោង​សាង​សង់​ស្ថានីយ៍​បណ្តាញ​ចំនួន​ ៣៥០ ​កន្លែង​បន្ថែម​ទៀត​នៅកម្ពុជា

-​ក្រុមហ៊ុន Smart ​ក៏​គ្រោង​នឹង​មាន​គម្រោង​បញ្ឈប់​បណ្ដាញ​សេវា​ 3G​ ប្តូរ​មក​ជា 4G ទាំង​អស់​​ក្នុង​ឆ្នាំ ២០២១

-ក្រុមហ៊ុនត្រៀម​រួច​រាល់​រៀបចំ​តំឡើង​ប្រព័ន្ធ​ 5G ​ដ៏​ធំ​មួយ​នៅ​ខណៈ​រាជរដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​

-​ក្រុមហ៊ុន Smart ​​វិនិយោគ​ការ​ផលិត​ថាមពល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ Clean energy ​នៅ​កម្ពុជា

-​ក្រុមហ៊ុន Smart ​បង់ពន្ធ​ចំនួន​ ៥៦២ ​លាន​ដុល្លារ​លើ​ពន្ធអាករ​និង​កម្រៃ​និយ័តកម្ម​ដល់​រតនាគារ​កម្ពុជា

-​ក្រុមហ៊ុន Smart ​​តាំង​ខ្លួន​ជា​ម្ចាស់​ជើង​ឯក​ឌីជីថល​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​​ប្រតិបត្តិការ​ប្រកប​ដោយ​ស្ដង់ដារ​សីលធម៌​ខ្ពស់​បំផុត​។

នៅ​ថ្ងៃ​នេះ​​ក្រុមហ៊ុន Smart Axiata ​បាន​ប្រកាស​ថា ​ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹកប្រាក់​ច្រើន​ជាង ​៩០​ លាន​ដុល្លារ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​បណ្ដាញ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០២១​ ​ដោយ​ពង្រីក​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ទំនាក់ទំនង​របស់​ខ្លួន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​និង​ល្បឿន​នៃ​បណ្ដាញ​អ៊ីនធឺណិត​ សម្រាប់​អតិថិជន​ក្រុមហ៊ុន​ Smart ​រាប់​លាន​នាក់​នៅ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

រូបភាពដោយ Smart Axiata

​ចំណុច​សំខាន់​នៃ​កម្មវិធី​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្ដាញ​ទំនាក់​ទំនង​ឆ្នាំ​ ២០២១ ​នេះ​នឹង​ពង្រឹង​បណ្ដាញ​ប្រព័ន្ធ​ ​4G​ LTE​​​សម្រាប់​អ្នក​ប្រើប្រាស់​ទូទាំង​ប្រទេស​ ព្រម​ទាំង​ធានា​ឲ្យ​បាន​ថា​ បណ្ដាញ​ទំនាក់​ទំនង​បាន​ត្រៀម​រួច​រាល់​ពេល​រៀបចំ​តំឡើង​ប្រព័ន្ធ​ 5G ​ដ៏​ធំ​មួយ​នៅ​ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ថ្មី​បំផុត​នេះ​ដែល​នឹង​ផ្ដល់​គុណភាព​នៃ​ល្បឿន​អុិនធឺណិត​កាន់​តែ​ប្រសើរ។​

​ប្រព័ន្ធ​ទូរគនាគមន៍​ចល័ត​គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​យុគ​សម័យ​ឌីជីថល​។​​ការ​ប្រើប្រាស់​ប្រព័ន្ធ​ 4G ​មាន​សារៈសំខាន់​សម្រាប់​អតិថិជន​របស់​យើង​ ព្រោះ​វា​អាច​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​ជំងឺ​កូវីដ-១៩​ជួយ​ដំណើរ​ប្រតិបតិ្តការ​អាជីវកម្ម​របស់​ពួកគេ​ការ​សិក្សា​តាម​អនឡាញ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​លើ​ទូរស័ព្ទ​ចល័ត ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​។

រូបភាពដោយ Smart Axiata

​បច្ចុប្បន្ន​ក្រុមហ៊ុន​ Smart​ ​មាន​ស្ថានីយ៍​បណ្ដាញ​ចំនួន​ច្រើន​ជាង​ ៣០០០​ ទីតាំង​រួច​មក​ហើយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ចំនួន​ ​៨​ លាន​នាក់​ទទួល​បាន​បទពិសោធន៍​ឌីជីថល​ពិសេស​លើ​បណ្ដាញ​ 4G LTE ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៩១,៥% ​នៃ​ចំនួន​ប្រជាជន​សរុប​។

​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០២០ ​ក្រុមហ៊ុន​ Smart Axiata ​គ្រោង​សាង​សង់​ស្ថានីយ៍​បណ្តាញ​ចំនួន​ ៣៥០ ​កន្លែង​បន្ថែម​ទៀត​ ​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​សេវា​អ៊ឺនធឺណិត​ចល័ត​ដែល​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​។​​លើស​ពី​ការ​សាងសង់​ស្ថានីយ៍​បណ្តាញ​ថ្មី​នេះ​ក្រុមហ៊ុន​ក៏​មាន​បំណង​អភិវឌ្ឍ​ស្ថានីយ៍​បណ្តាញ​ដែល​មាន​ស្រាប់​ហើយ​ឲ្យ​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។

​ក្នុង​ខណៈ​ពេល​ដែល​អតិថិជន​ Smart ​បាន​ចាប់​ផ្ដើម​ការ​ប្រើប្រាស់​ 4G​ ​យ៉ាង​ឆាប់​រហ័ស​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Smart ​ក៏​គ្រោង​នឹង​មាន​គម្រោង​បញ្ឈប់​បណ្ដាញ​សេវា​ 3G​ របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០២១ ​ដោយ​ផ្លាស់​ប្ដូរ​វិសាលភាព​ទូរគមនាគមន៍​ហ្រ្វេកង់ស៍​វិទ្យុ​ នៅ​សល់​ពី​បណ្ដាញ​សេវា​ 3G​ ​ទៅ​ជា​ 4G ​វិញ​ទាំង​អស់​។

លោក ​ថូម៉ាស ​ហ៊ុន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart Axiata

​លោក​ ​ថូម៉ាស ​ហ៊ុន ​(Thomas Hundt) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart Axiata ​បាន​មាន​ប្រសាសន៍​ថា​៖​ ​«​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជា​ប្រចាំ​សម្រាប់​អតិថិជន​របស់​ពួក​យើង​តែង​តែ​ជា​គោល​ដៅ​សំខាន់​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ Smart ​នៅ​កម្ពុជា​ ​ហើយ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​ទេ ថ្វី​ត្បិត​ជា​មាន​បញ្ហា​ប្រឈម​ជាមួយ​វីរុស​កូវីដ-១៩​ក៏​ដោយ​។​បញ្ហា​ប្រឈម​ទាំងនេះ​ក៏​ជំរុញ​ឱ្យ​យើង​ធានា​ឲ្យ​បាន​ថា​អតិថិជន​របស់​យើង​អាច​ពឹង​ផ្អែក​លើ​បណ្តាញ​ទំនាក់ទំនង​របស់​យើង​ដើម្បី​រក្សា​ទំនាក់ទំនង​យ៉ាង​សកម្ម​ជាមួយ​អ្នក​ដទៃ​ទោះ​បី​ពួក​គេ​កំពុង​អនុវត្ត​វិធាន​ការ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​គ្រា​លំបាក​នេះ​។»

​លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​អតិថិជន​នឹង​មើល​ឃើញ​នូវ​​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​របស់​ពួក​យើង​​ហើយ​ក្រុមហ៊ុន​នឹង​អាច​ផ្តល់​ជូន​បទពិសោធន៍​អ៊ឺនធឺណិត​កាន់​តែ​ប្រសើរ​ជាង​មុន​ ​សម្រាប់​ការ​សិក្សា​តាម​អនឡាញ​ ​ការ​លេង​ហ្គេម​ ​វីដេអូ​និង​តន្ត្រី​។»

រូបភាពដោយ Smart Axiata

​ក្រុមហ៊ុន​ Smart ​មិន​ត្រឹម​តែ​វិនិយោគ​ក្នុង​ការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​បាន​វិនិយោគ​ក្នុង​ការ​ផលិត​ថាមពល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​(Clean energy) ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្ដាញ​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​ការ​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដូច​ជា ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ (solar power) ​ជាដើម​។

​ដោយ​តាំង​ខ្លួន​ជា​ម្ចាស់​ជើង​ឯក​ឌីជីថល​នៅ​កម្ពុជា​និង​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​ស្ដង់ដារ​សីលធម៌​ខ្ពស់​បំផុត​។ ក្រុមហ៊ុន​ Smart​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​កំណើន​ដល់​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

គិត​ត្រឹម​ចុង​ឆ្នាំ​ ២០២០ ​ក្រុមហ៊ុន​ Smart ​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១,៨៨ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ក៏​​បាន​បង់ពន្ធ​ចំនួន​ ៥៦២ ​លាន​ដុល្លារ​លើ​ពន្ធអាករ​និង​កម្រៃ​និយ័តកម្ម​ដល់​រតនាគារ​កម្ពុជា ​ថែម​ទៀត​ផង​។

រូបភាពដោយ Smart Axiata

ព័ត៌មានបន្ថែមសូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន SmartAxiata តាមរយៈ facebook.com/smartaxiata ​​ឬចូលទៅកាន់គេហ​ទំព័រ​: www.smart.com.kh

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម