មុខងារពិសេសៗនឹងបង្ហាញវត្តមានលើ iOS 15

  • 2021-04-01 02:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 15 ជាអនាគតប្រព័ន្ធប្រតិបត្តិការដែលត្រៀមប្រកាសចេញនាពេលខាងមុខ តាមទម្លាប់ការប្រកាសចេញរបស់ Apple គឺថា iOS 15 នឹងត្រូវប្រើជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី iPhone 13។

យោងតាមប្រភព ប្រព័ន្ធប្រតិបតិ្តការថ្មីនេះ នឹងមានមុខងារកែប្រែ និងបញ្ចូលថែមទៅលើមុខងារចាស់ៗមួយចំនួនទៀត ដើម្បីឱ្យបទពិសោធន៍អ្នកប្រើកាន់តែងាយស្រួលប្រើបន្ថែមទៀត ដូចមុខងារនៅខាងក្រោមនេះ៖

Home Screen អាចប្ដូរទំហំរបស់ Widgets លើ Home screen និងអាចឃើញឈ្មោះកម្មវិធីពី A ទៅ Z ពេលទាញទាញផ្ទាំង Home screen ចុះក្រោម។ ងាយស្រួលរៀបចំ និងលុបកម្មវិធីម្ដងមួយផ្ទាំងៗ ដោយកម្មវិធីនឹងលោតចូលទៅ App library។

Privacy អ្នកប្រើនឹងទទួលបានដំណឹងភ្លាមៗពេលអាប់ឌែតកម្មវិធី ដូចជាថាតើកម្មវិធីនោះបានបន្ថែមការទាញយកទិន្នន័យអ្វីខ្លះទៀត ពីកម្មវិធីដែលអ្នកកំពុងប្រើ។

FaceTime បន្ថែមមុខងារសុវត្ថិភាពពេលម្នាក់ទៀត screenshot និងចែករំលែកអេក្រង់បានជាដើម។

Keyboard ងាយស្រួលរក្សា emoji ដែលអ្នកចូលចិត្តទុកប្រើពេលក្រោយ។

Keychain ផ្ដល់ភាពងាយស្រួលទុកដាក់លេខសម្ងាត់ជាងមុន ដោយត្រូវបានរក្សាទុកជាផ្នែកៗ ងាយថតចម្លងលេខសម្ងាត់ និងបានបន្ថែមមុខងារសុវត្ថិភាព Two-Factor មួយតង់ទៀតលើមុខងារ Keychain ថែមទៀតផង

Nightstand Mode ពេល iPhone បញ្ចូលថ្មតាម MagSafe វានឹងលោតម៉ោងឱ្យឃើញ និងម៉ោងដែលត្រៀមនឹងរោទ៍ផងដែរ

Weather នឹងបន្ថែមមុខងារថ្មី ដោយងាយស្រួលមើលអាកាសធាតុក្នុងតំបន់ជាច្រើន

MagSafe អាចបិតចលនា Animation ពេលបញ្ចូលថ្ម និងដឹងពីព័ត៌មានលម្អិតពីអ្វីដែលភ្ជាប់ ដូចជាឧបករណ៍សាកថ្ម Magsafe ឬស្រោមការពារដែលបានភ្ជាប់ជាដើម៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម