ជៀសមិនផុតពីលុយពាន់លានដុល្លារ ទីបំផុត Apple នៅតែធ្វើរឿងមួយតាមរដ្ឋាភិបាលរុស្ស៊ីដដែល

  • 2021-04-01 07:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ iPhone នៅប្រទេសរុស្ស៊ី ចាប់ផ្ដើមទទួលបានបញ្ជីតម្លើងកម្មវិធីមួយចំនួនដូចជា កម្មវិធី Yandex Browser, Yandex Maps, ICQ, VK និងកម្មវិធីមួយចំនួនទៀតពី App Store ចំពោះ iPhone ថ្មីទើបនឹងបើកប្រើដំបូង។

ការតម្រូវឱ្យជ្រើសកម្មវិធីមួយចំនួនតម្លើងនេះ គឺធ្វើទៅតាមច្បាប់ថ្មីរបស់ប្រទេសរុស៊្សីដែលទើបនឹងអនុម័តនៅថ្ងៃទី១ ខែមេសា នេះដោយ ក្រសួងកិច្ចការឌីជីថលរបស់រុស្ស៊ី ដែលតម្រូវឱ្យមានការតម្លើងកម្មវិធីជាមុន លើបឧបករណ៍ប្រើប្រាស់ទាំងឡាយណា ដែលចរាចរណ៍លក់ក្នុងប្រទេសនេះ រាប់បញ្ចូលទាំងស្មាតហ្វូន ថែប្លែត កុំព្យូទ័រលើតុ និងទូរទស្សន៍វៃឆ្លាតជាដើម។ ទោះយ៉ាងណាកម្មវិធីរបស់រុស្ស៊ីទាំងនោះ អ្នកប្រើអាចជ្រើសរើសតម្លើងឬអត់ តាមចំណង់ចំណូលចិត្តរបស់ពួកគេបាន។

គួរបញ្ជាក់ថា ការតម្លើងកម្មវិធីជាមុន ក្រៅស្ដង់ដារពី Apple បានកំណត់ ជាអ្វីដែលពួកគេខំជៀសវាង មូលហេតុគឺដើម្បីកុំឱ្យក្រុមហ៊ុនដទៃឬអង្គភាពធំៗណាមួយ មានឥទ្ធិពលមកលើផលិតផលរបស់ខ្លួន ជាពិសេសប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់របស់អតិថិជនពួកគេ។

Apple ក៏ធ្លាប់និយាយផងដែរថា បើច្បាប់នេះចូលជាធរមានមែន ពួកគេនឹងចាកចេញពីទីផ្សាររុស្ស៊ី ប៉ុន្ដែច្បាប់គឺច្បាប់ ទីបំផុត Apple នៅតែមិនចោលទីផ្សារដ៏ធំនេះ ហើយនៅតែផ្ដល់ជម្រើសទៅតាមការចង់បានរបស់រដ្ឋាភិបាលរុស្ស៊ីដដែល៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី