Kelvin MK មានពេលមួយចង់បោះបង់ក្ដីស្រមៃ មុនសម្រេចបំណងជា Streamer នេះ

  • 2021-04-02 03:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kelvin MK គឺជា Streamer ដែលកំពុងមានប្រជាប្រិយភាពមួយរូបនៅប្រទេសកម្ពុជា ដែលតែងតែធ្វើការឡាយលេងហ្គេមនៅលើបណ្ដាញសង្គមហ្វេសបុក និងផលិតជាវីដេអូហ្គេមបែបកំប្លែង សម្រាប់ហ្វេនៗទស្សនាកម្សាន្ត។

Kelvin MK មានស្រុកកំណើតបច្ចុប្បន្នជាអ្នករស់នៅក្នុងក្រុងតាខ្មៅ ក្រុសកោះធំ ខេត្តកណ្ដាល។ Kelvin MK មានឈ្មោះពិត សម្បត្តិ មធូរ៉ា មានវ័យ ២៣ឆ្នាំ និងជានិសិត្សរៀនចប់ជំនាញ នីតិសាស្ត្រ កាលពីពេលថ្មីៗនេះ។ មធូរ៉ា ថាខ្លួនមាននចំណងចំណូលចិត្តលេងហ្គេមតាំងពីក្មេងៗក៏ពិតមែន តែលោក បានហក់ចូលប្រឡូកធ្វើជាអ្នក Streamer ពេញលេញបានរយ:ពេលត្រឹម ១ឆ្នាំ ៣ខែប៉ុណ្ណេះ ព្រោះចង់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួនឲ្យបានសិន។

មុនពេលសាងកេរ្តិ៍ឈ្មោះល្បីគួរសមនាពេលបច្ចុប្បន្ននេះ មធូរ៉ា ប្រាប់ពីឧបស័គ្គធំៗដែលជាធ្លាប់បានឆ្លងកាត់នោះគឺ គ្រួសារ និងសង្គមជុំវិញខ្លួន។ មធូរ៉ា ប្រាប់ថា «ខ្ញុំចាំបានថាគ្រួសាររបស់ខ្ញុំបានព្យាយាមហាមឃាត់ និងបានពន្យល់ខ្ញុំដោយលើទស្សន:ថាជាក្មេងញៀន ហ្គេម អត់ប្រយោជន៍សង្គមមិនឲ្យតម្លៃ ហើយថាខាត់ពេលសិក្សាដោយពួកគាត់បានរម្មណ៍ពីអនាគត់ខ្ញុំ។ លោកបន្ថែមថា ពេលនោះហើយ ដែលលោកមានចិត្តចង់បោះបង់ក្ដីស្រមៃនេះម្ដងម្កាល់ដែរ»

តែយ៉ាងណាក្ដីដោយមានចិត្តស្រលាញ់លើវិស័យនេះបានធ្វើឲ្យ មធូរ៉ា តែងប្រឆាំងនូវទស្សន:មួយនេះ ពេលនោះហើយគឺជាពេលដែលធ្វើឲ្យលោកមានសម្ពាធកាន់តែខ្លាំងឡើង។ ក្រៅពីសម្ពាធគ្រួសារហើយ មធូរ៉ា នៅជួបជាមួយពាក្យជាច្រើនថាជាក្មេងញៀនហ្គេម ។ អ្វីដែលចាំមិនភ្លេចទៀតនោះ នៅពេលចេញក្រៅម្ដងៗ មធូរ៉ា បានលឺពាក្យសម្ដីប្រៀបធៀបពីខ្លួនទៅនឹងអ្នកដទៃថាជាក្មេងមិនបានការ។ មធូរ៉ា បន្តថាទោះយ៉ានេះក្ដីវាគឺជារឿងដែលល្អព្រោះថាគ្នាឪពុកម្ដាយណាដែលមិនចង់ឲ្យកូនមានអនាគតល្អនោះ។

ត្បិតកំពុងជោគជ័យគួរសមជាមួយអាជីពជា Streamer នេះតែ មធូរ៉ា ក៏នៅមានការងារផ្ទាល់ខ្លួន និងជាអ្នករកស៊ីមួយរូបផងដែរ។ បច្ចុប្បន្ន មធូរ៉ា កំពុងក្ដាប់បានការងារជាច្រើនលើវិស័យកីឡា E-Sport នៅកម្ពុជា ដោយធ្វើជាអ្នកអត្ថធិប្បាយក្នុងការប្រកួតធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាច្រើននាពេលកន្លងមក។

បើនិយាយពីប្រាក់ចូលវិញបុរសរូបសង្ហារ ពូកែរលេងពាកក្យសម្ដីនេះបានចំណូលមិនសូវជាទៀងទាត់ឡើយក្នុងអាជីពមួយនេះ លោកថាក្នុងមួយខែៗខ្លួនអាចរកបានចន្លោះពី ៣០០ ទៅ ១៥០០ដុល្លារ អាស្រ័យលើការងារប៉ុណ្ណេះ។ កំពុងមានឈ្មោះបោះសំលេង និងទាញអ្នកគាំទ្រជិត ២០ម៉ឺននាក់នៅលើបណ្ដាញសង្គមហ្វេសបុកក៏ពិតមែនតែ មធូរ៉ា បែរជាមានក្ដីប្រសៃនៅថ្ងៃមុខចង់ក្លាយទៅជាអ្នក Rapper ទៅវិញ។

មធូរ៉ា ឬ Kelvin MK ក៏បានបង្ហាញអារម្មណ៍ផ្ទាលខ្លួនថាទោះបីនេះជាអាជីពមួយដែលមនុស្សភាគច្រើនមើលមកថាមិនបានការលេងតែហ្គេម តែលោកសូមឲ្យអ្នកដែលលេងហ្គេនទាំងនោះធ្វើវាឲ្យមានប្រយោជន៍ មិនត្រូវយកការងារ ឬការសិក្សារមកលាយឡំជាមួយការលេងហ្គេមត្រឹមកម្សាន្តអារ្មណ៍ទេ ត្រូវធ្វើដោយមានភាពទទួលខុសត្រូវ លេងដើម្បីទទួលបានចំណេះដឹង បង្កើនការគិត និងស្វែងរកប្រយោជន៍ពីការលេងហ្គេមនេះ។

លោកបានបន្ថែមថា សម្រាប់អ្នកចង់មានក្ដីស្រមៃធ្វើអ្វីមួយត្រូវធ្វើកុំចាំតែស្រមៃ ត្រូវចាប់ផ្ដើមធ្វើវា ដូចជាពាក្យស្លោកលោកបានដាក់នៅលោកបង្កើតផេករបស់លោកដំបូងគឺ « Stop Dreaming , Start Doing»។ សម្រាប់អ្នកកំពុងដើរលើវិស័យកីឡាអេឡិចត្រូនិកនេះ លោកសូមឲ្យធ្វើការងារទាំងនោះដើម្បីជួយសង្គមជាតិ ពិសេសបង្ហាញលើឆាកអន្តរជាតិដោយចូលរួមការប្រកួតកីឡា E-Sport ធំៗ ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម