ទាន់ចិត្ត! ទើប​ចេញAudio បទ"​មនុស្ស​ចុង​ក្រោយ"ម្សិលម្ង៉ៃ ឥឡូវ មាស សុខសោភា ថា​ត្រៀម​ចេញ​MV ទៀត​ហើយ!

  • 2021-04-04 01:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម"រាម" គឺ​អ្នក​នាង មាស សុខសោភា បាន​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ទី២​របស់​ខ្លួន​ជា Audio ហើយ​នៅ​ដើម​ខែ​មេសា​នេះ បន្ទាប់​ពី​បទ​"ត្រឡប់"​ដែល​ជា​ស្នាដៃ​ដំបូង​របស់​នាង​ក្នុង​ផលិតកម្ម​នេះ​បាន​ចេញ ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត។

យោង​តាម​ប្រភព​ពី​ផលិតកម្ម"រាម" ស្នាដៃ​ទី២​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ មាស សុខសោភា នេះ ត្រៀម​ចេញ​ជា MV ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ឆ្លើយតប​នឹង​ការ​ចង់​ស្ដាប់ និង​ទស្សនា​របស់​អ្នក​គាំទ្រ។ បទ​នេះ គឺ​មាន​ចំណង​ជើង​ថា"មនុស្ស​ចុង​ក្រោយ"​ដែល​ជា​បទ​មនោសញ្ចេតនា​មាន​ខ្លឹមសារ​បន្ត​ភាគ​ពី​បទ​ទី​១​របស់​នាង​គឺ​បទ"ត្រឡប់"។

តារា​ចម្រៀង មាស សុខសោភា ញញឹម​បិទមាត់​មិន​ជិត​ក្រោយ​ពី​បទ"មនុស្ស​ចុង​ក្រោយ"​ដែល​ទើប​តែ​ចេញ​Audio សោះ តែ​ទទួល​បាន​ការ​គាំទ្រ​ភ្លាម​ៗ​ដូច​ការ​រំពឹង​របស់​នាង និង​ម្ចាស់​ផលិតកម្ម"រាម"​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ គឺ​អ្នក​នាង ស្រីអូន។

សាច់​រឿង​ទាំង​មូល​ក្នុង​បទ​នេះ ត្រូវ​បាន​និពន្ធ និង​ថត​MVរួច​ហើយ គឺ​នៅ​រង់ចាំ​តែ​ពេល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមYoutube ប៉ុណ្ណោះ។ បទ​ដ៏​ពីរោះ​រណ្ដំ​ចិត្ត​ដែល​ជា​ស្នាដៃ​ទី២ មាស សុខភា នេះ ត្រូវ​គេ​រំពឹង​ថា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដូច​បទ​ទី១​របស់​នាង​ដែរ ដែល​មាន​គេ​ផ្អើល​យក​ទៅ​ច្រៀងcover ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម