ប្រាសាទ​បុរាណ​ខ្មែរត្រូវ​បាន Google រក្សា​ទុក​ក្នុង App មិន​ឲ្យ​បាត់​បង់

  • 2021-04-06 02:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរសព្ទ​ដៃ​ឈ្មោះ​ថា Google Arts and Culture បង្កើត​ដោយ​ Google បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គការ​​មិន​រក​ប្រាក់​ចំណេញ CyArk ជំនាញ​ខាង​​ស្កេន​បែប​ 3D ដើម្បី​ជួយ​​ថែ​រក្សា​តំបន់​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោកប្រឈម​នឹង​ការ​បាត់​បង់​ និង​រង​ការ​ខូច​ខាត​ដោយ​សារ​ស្នាដៃ​មនុស្ស​ ឬ​គ្រោះធម្មជាតិ​ជាយថាហេតុ​ណា​មួយ​។

ប្រាសាទ​បុរាណ​ខ្មែរ​ នៅ​លើ Apps

គម្រោង​ការ​ជា​ដៃ​គូ​នេះ​មាន​ឈ្មោះ​ថា [Open Hetirage](https://artsandculture.google.com/project/cyark "") ដែល​នឹង​ប្រើ​ បច្ចេកវិទ្យា​ស្កេន​ 3D របស់​ CyArk ចាប់​យក​ទិន្នន័យ​ និង​រូបភាព​របស់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដើម្បី​បង្កើត​វា​ឡើង​វិញ​​ក្នុង​លក្ខណៈ​ជា​សិប្បនិម្មិត​ (Virtual Reality)។ ដូច​នេះ​ គេ​អាច​រក្សា​ទុក​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​នោះ​និង​អាច​មើល​វា​លើ​អនឡាញ​បាន​មិន​ថា​តាម​រយៈ​កុំព្យូទ័រ, ទូរសព្ទ ឬ តាម​ឧបករណ៍​ VR នោះ​ទេ។

កម្មវិធី​នេះ​ផង​ដែរ​បាន​ដាក់​បញ្ចូល​លើ​កម្មវិធី​ Google Arts and Culture អាច​ដោនឡូត​បាន​ទាំង iOS និង Android ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ចូល​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​នានា​បែប​ 3D ក្នុង​នោះ​គេ​ក៏​បាន​បញ្ចូល​តំបន់​ប្រវត្តិសាស្ត្រ​ និង​​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន​ដូចជា ​ប្រាសាទ​អង្គរវត្ត ​ប្រាសាទ​តាព្រហ្ម ​ប្រាសាទ​បាយ័ន​ ជាដើម។

កម្មវិធី​ Google Arts and Culture

លោក Ben Kacyra អ្នក​បង្កើត​​អង្គការ​ CyArk ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California បាន​និយាយ​ប្រាប់ព័ត៌មានបច្ចេកវវិទ្យា​អន្តរជាតិ The Verge ថា៖ “ខ្លួន​មាន​គំនិត​បង្កើត​​នូវ​អង្គការ​​ដែល​ជំនាញ​លើ​ការ​គូស​ប្លង់​បែប​ 3D តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​នេះ​ ក្រោយ​ពី​​បាន​ឃើញ​​​ក្រុម​តាលីបង់​បាន​បំផ្លាញ​រូប​សំណាក់​ព្រះពុទ្ធ​មាន​អាយុ​កាល​ ១៥០០ ឆ្នាំ​​ ក្នុង​​ទីក្រុង Bamiyan ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ឆ្នាំ​ ២០១១។ វា​ជា​ការ​បំផ្លាញ​នូវ​វប្បធម៌​​បុរាណ​មួយ​ដែល​ Ben ព្រួយ​បារម្ភ​ ហើយ​បេសកកម្ម​របស់​ CyArk គឺ​​ចាប់​យក​ទិដ្ឋភាព​របស់​​សំណង់​ និង​តំបន់​ប្រវត្តិសាស្ត្រ​ មុន​ពេល​ដែល​ពួក​វា​ជួប​នឹង​សោកនាដកម្ម​បែប​នេះ៕”

ចុច​ទីនេះ ដោនឡូតលើ Play Store | App Store

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម