កម្រឃើញ! ឡាន Ford Explorer តួវែង កែអស់ជាង ១៥ម៉ឺនដុល្លារ

  • 2021-04-06 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Explorer ស៊េរីឆ្នាំ២០១៦ តួវែងដ៏ពិសេសមួយគ្រឿង កំពុងតែត្រូវគេដាក់លក់ នៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

រថយន្ត SUV តួវែងនេះត្រូវបានដាក់លក់ត្រឹមតែតម្លៃជិត ៦០ ០០០ដុល្លារប៉ុណ្ណោះ ខណៈតម្លៃនេះពិតជាទាបខ្លាំងមែនទែន បើប្រៀបធៀបនឹងតម្លៃដើមនៃការកែអស់ខ្ទង់ ១៥០ ០០០ដុល្លារ។

មិនខុសពីរថយន្តតួវែងដទៃទៀតឡើយ Ford Explorer Limousine នេះ បានផ្តល់នូវកាប៊ីនបែបឯកជន ដោយបិតកញ្ចក់ខ្មៅ ហើយខ័ណ្ឌចែកប្លុកអ្នកបើកបរ និងអ្នកដំណើរផ្សេងគ្នា ព្រមទាំងការបំពាក់សាឡុងស្បែកវែងអាចអង្គុយបានប្រហែល ៦ ទៅ ៨នាក់ និងមានតុសម្រាប់ការកែវ និងអាហារទៀតផង។

លើសពីនេះទៅទៀត វាក៏មានបារខ្នាតតូច ពោលគឺប្រព័ន្ធកម្សាន្ត និងការតុបតែងប្រព័ន្ធភ្លើងលើពិដានរថយន្ត។ មិនតែប៉ុណ្ណោះ កៅអីជួរទី៣ ដើមនៃរថយន្ត Ford Explorer ត្រូវបានរក្សានៅដដែល ដូច្នេះអាចបន្ថែមមនុស្ស ២នាក់ទៀតនៅខាងក្រោយផងដែរ។

រថយន្ត Ford Explorer តួវែង ឆ្នាំ២០១៦ នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ និងកម្លាំងបង្វិល ៤៧៤ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ៕

អត្ថបទ៖ សេង ឡុង