រឿង​ស្មានមិន​ដល់​ៗ! ហេតុ​ដែល​ទាញ​ប្រុស​សង្ហា សេង មង្គល ចូលសិល្បៈ គឺ​ដោយ​សារ​រូប​១​សន្លឹក​នេះឯង

  • 2021-04-06 08:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានជើងចូលសិល្បអស់រយៈ១២ឆ្នាំ តារាសម្ដែងប្រុសសង្ហារមាឌឌាំង សេង មង្គល ទើបដាច់ចិត្ត ទម្លាយមូលហេតុដែលអាចឱ្យរូបលោកប្រឡូកខ្លួនក្នុងវិស័យសិល្បអស់រយៈពេលច្រើនឆ្នាំមកនេះក្រោមហេតុផលគួរឱ្យហួសចិត្តមួយ គឺ​ដោយ​សារ​រូប​ថត​១​សន្លឹក​ប៉ុណ្ណោះ។

នៅមុននេះបន្តិចគណនីហ្វេប៊ុកផ្លូវការតារាសម្ដែងប្រុសឆ្នើម សេង មង្គល បានបើកកកាយមូលហេតុ ដែលនាំឱ្យចាប់អាជីពជាអ្នកសិល្បៈសព្វថ្ងៃ។ យោងទៅពាក្យសម្ដីរបស់តារារូបនេះឱ្យដឹងថា ការដែល សម្រេចចូលសិល្បៈដោយសារភាពចៃដន្យ និងការបង្ខំ ព្រោះត្រូវមិត្តភក្តិយករូបថតរបស់ មង្គល មួយសន្លឹកយកទៅ ដាក់ការប្រកួតក្នុងកម្មវិធីមួយដែលលោកមិនបានដឹងជាមុន​ទាល់​តែ​សោះ។ រូប​នោះ គឺ​រូប​លោក​ស្លៀក​ខោពណ៌​ស អាច​យឺត​ពណ៌​ត្រួយ​ចេក ពាក់​អាវ​កាក់​ពណ៌​ខ្មៅ​ពី​ក្រៅ ឈរ​ថត​ពី​មុខ​រូប​ចម្លាក់​នាគ​ធំ​មួយ។

"មិត្តភក្តិយករូបមួយសន្លឹកនេះទៅដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រលងមួយទាំងខ្លួនឯងមិនដឹងទាល់តែសោះ... រហូតដល់ថ្ងៃមួយខាងក្រុមហ៊ុនខលមកប្រាប់ថាខ្ញុំបានជាប់វគ្គទី1ហើយពេលនោះខ្ញុំឆ្ងល់ខ្លាំងណាស់ហើយក៏សួរនាំគេថាជាប់រឿងអី...!"។ មង្គល ថ្លែង។

រូបភាព​ដែល​ជា​បុព្វហេតុ​ចូល​សិល្បៈ​របស់​លោ សេង មង្គល(រូបភាព៖ ហ្វេសប៊ុក មង្គល)

លោក បញ្ជាក់​ថា កាលនោះ លោក​មិនមានបំណងចង់ប្រឡូកវិស័យនេះទេព្រោះតែគ្មានទេពកោសល្យ និងគ្មានបងបង្អូនជាអ្នកសិល្បៈ។ ប៉ុន្តែ ក្រោយត្រូវមិត្តភក្តិយករូបថតរបស់ មង្គល ទៅប្រកួតរូបលោកផ្ទាល់ក៏សម្រេចចូលប្រកួតទៅតាម ដំណាក់កាលនីមួយៗនៃកម្មវិធិរហូតមានគេស្គាល់ច្រើន មានឱកាសបញ្ចេញសមត្ថភាពផ្សេងៗ គួបផ្សំ ការហ្វឹកហាត់ខំប្រឹងបន្ថែមទើបធ្វើឱ្យរូបលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញដល់​បច្ចុប្បន្ន។

ជា​តារា​ប្រុស​ដ៏​ស្រស់​សង្ហា​មួយ​រូប សេង មង្គល ក្ដោបក្ដាប់ ការងារជាច្រើនក្នុងទីផ្សារសិល្បៈ ទាំងតារាសម្ដែង តារាម៉ូដែល ថតស្ពតពាណិជ្ជកម្មធំៗ និងជាពិធីករ ជាដើម៕

អត្ថបទ៖ Pav SreyPich