Siri នឹងមានជម្រើសក្រៅពីសំឡេងមនុស្សស្រី លើ iOS 14.5 ពេលដំឡើងមុខងារនេះដំបូង

  • 2021-04-08 06:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាននិយាយថា មុខងារបញ្ជារដោយសំឡេង Siri នឹងលែងមានតែសំឡេងមនុស្សស្រីទៀតហើយ។ Apple នឹងផ្ដល់ជម្រើសសំឡេង​មនុស្សប្រុសបន្ថែមទៀតឱ្យជ្រើសរើស។

យោងតាមសេចក្តីប្រកាសរបស់ Apple បានអោយដឹងថា Siri នឹងមានសំលេងជាច្រើនប្រភេទ អាស្រ័យលើចំណូលចិត្តរបស់ពួកគេ ជំនួសអោយការកំនត់ដោយស្វ័យប្រវត្តិដូចកាលពីមុនដែលមានតែសំឡេងមនុស្សស្រីតែប៉ុណ្ណោះ។ បច្ចុប្បន្នមុខងារបន្ថែមថ្មីនេះ កំពុងមាននៅលើ iOS 14.5 ជំនាន់ beta នឹងបញ្ចេញជាផ្លូវការឆាប់ៗ​នេះ សម្រាប់អ្នកប្រើទូទៅទាំង​នៅ​លើ iPhone ឬ iPad ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនតែ Siri នោះទេដែលមានអ្នកសំឡេងមនុស្សស្រីឆ្លងឆ្លើយដោយស្វ័យប្រវត្តិ សូម្បីតែមុខងារ Alexa របស់ Amazon, មុខងារ Assistant របស់ Google និង Cortana របស់ Microsoft ក៏មានសំឡេងមនុស្សស្រីឆ្លើយតប ដោយស្វ័យប្រវត្តិដែរ ប៉ុន្ដែអ្នកក៏អាចមាន​ជម្រើស​ផ្លាស់ប្ដូរវាបានដោយផ្ទាល់ផងដែរ។

ចំពោះ Siri ដើម្បីផ្លាស់ប្ដូរសំឡេងពីមនុស្សស្រីទៅមនុស្សប្រុស សូមអាចចូលទៅកាន់កម្មវិធី Setting > Siri & Search > Siri Voice > Gender បន្ទាប់មកប្ដូរជាការស្រេច៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម