Huawei ​ចាប់​ដៃ​និង​ក្រុមហ៊ុន​ធំ​មួយ​​ផលិត​ Software ​ដាក់​ក្នុង​រថយន្ត​អគ្គិសនី​បើក​ខ្លួន​ឯង

  • 2021-04-12 02:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arcfox គឺ​ជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​​មាន​ជំនាញ​ខាង​ផលិតរថយន្តអគ្គិសនី និងរថយន្ដដឹកទំនិញធំៗប្រភេទ (truck) មានមូលដ្ឋាននៅទីក្រុង​សៀង​ហៃ ប្រទេសចិន គ្រោង​នឹង​ប្រកាសរថយន្តអគ្គិសនីស៊េរីថ្មីក្នុង​ឆ្នាំ ២០២១ របស់ខ្លួន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បង្អស់ជាមួយនិងគ្រឿងផ្គុំមួយចំនួនផ្គត់ផ្គង់ផ្ដាច់​មុខ​ដោយ​ ក្រុមហ៊ុន​ផលិតទូរសព្ទ​​ Huawei ។

រថយន្ត​ម៉ូឌែល​ Arcfox GT ប្រភេទ race edition របស់​ក្រុមហ៊ុន Arcfox

ក្រុមហ៊ុន​ដដែល​ខាង​លើ បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ម្ដង​រួច​ហើយ​ជាមួយ​នឹង​ការ​រចនា​រូប​រាង​រថយន្ត​ប្រណិតៗ និង​ជា​ពិសេស​រថយន្តអគ្គិសនីមួយ​ទៀត​ម៉ូឌែល​ Alpha S HBT ដែលត្រៀមដាក់បង្ហាញនៅពិព័រណ៍រថយន្ត Shanghai Motor Show នាថ្ងៃទី១៧ ខែមេសា ខាងមុខនេះ ព្រម​ទាំង​នឹងបំពាក់បច្ចេកវិទ្យា Huawei HI system ដោយអាចធ្វើឱ្យរថយន្តមានលទ្ធភាពបើកស្វ័យប្រវត្តិ, អាចប្រើប្រាស់សេវា 5G, រួមជាមួយ smart display និងបច្ចេកវិទ្យា Lidar technology ថែម​ទៀត​ផង។

លោក Ken Hu ប្រធានក្រុមហ៊ុនវេន Huawei ក៏បានបញ្ជាក់កាលពីថ្មីៗនេះផងដែរថា Huawei មិនមានផែនការដាក់លក់រថយន្តក្រោមយីហោផ្ទាល់ខ្លួនទេ គឺក្រុមហ៊ុនមានបំណងសហការជាមួយក្រុមហ៊ុនផលិតរថយន្តដើម្បីផ្គត់ផ្គង់ Software ដូ​ចជា ប្រព័ន្ធ Huawei HI សម្រាប់យានយន្ត និងពង្រីកការសហការណ៍ជាមួយក្រុមហ៊ុនរថយន្តដទៃតែប៉ុណ្ណោះ ដូចនេះ ចំពោះដំណឹងនេះបាន​បញ្ជាក់ថា Huawei ពិត​ជា​មិន​បាន​ផលិតរថយន្តអគ្គិសនីសម្រាប់ប្រកួតប្រជែងលើ​ទីផ្សារ ដូចទៅនឹងពាក្យចចាមអារ៉ាមកន្លងមកនោះទេ៕

សេចក្តី​ប្រកាស​ផ្លូវការ​រវាង Arcfox និង Huawei

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី