បច្ចុប្បន្ន​ភាព! ទីផុត តារា​ចម្រៀង ចាន់ មករា បាន​ជួប​មុខ​ឪពុក​តាម​ការ​ចង់​បាន​ហើយ

  • 2021-04-13 07:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កន្ទ្រឹម​លោក ចាន់ មករា ដែល​អន្ទះសា​ចង់​ជួប​មុខ​ឪពុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ពី​ឪពុក​របស់​លោក​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​នៅ​ឯ​ស្រុក​កំណើត នៅ​ថ្ងៃ​នេះ​លោក​បាន​ជួប​តាម​បំណង​ហើយ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ដភាព​កម្ពុជា-ចិន អតីត​ពេទ្យ​លោក​សង្ឃ។

លោក ចាន់ មករា បង្ហោះ​សារ​ខ្លី​មួយ​តាម​បណ្ដាញ​សង្គម​Facebook ថា អគុណ​បងប្អូន​ដែល​ផ្ដល់​ជា​កម្លាំង​ចិត្ដ ពេល​នេះ​លោក​ប៉ា​របស់​លោក​បាន​មក​ដល់​ពេទ្យ​លោក​សង្ឃ​ហើយ ប៉ុន្ដែ​រង់ចាំ​លទ្ធផល​ថត​ឆ្អឹង និង​ស្ថានភាព​សុខភាព​ពី​គ្រូពេទ្យ​នៅ​ថ្ងៃ​ស្អែក គឺ​នៅ​ថ្ងៃ​ទី១៤ ខែ​មេសា។

ម្ចាស់​បទ"ចាប់​យំ​ល្វើយៗ" ចាន់ មករា បាន​ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​ដោយសារ​ម្សិលមិញ​នេះ​លោក​ឪពុក​របស់​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ បណ្ដាល​ឲ្យ​បាក់​ដៃ និង​ឆ្អឹង​ដង​កាំបិត។ លោក ចាន់ មករា មិន​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​គ្រោះ​ថ្នាក់​នោះ​កើត​ឡើង​យ៉ាង​ណា​នោះ​ទេ ហើយ​ស្ថានភាព​ឪពុក​របស់​លោក​ពេល​នេះ​យ៉ាង​ណា​ហើយ​ក៏​មិន​បាន​បញ្ជាក់​ដែរ។

ប៉ុន្តែ​បើ​ពិនិត្យ​មើល​តាម​រូប​ភាព នៃ​ស្ថានភាព​គ្រោះ​ថ្នាក់​គឺ​ធ្ងន់ធ្ងរ ហើយ​រហូត​ដល់​បញ្ជូន​មក​សម្រាក និង​ព្យាបាល​បន្ដ​នៅ​រាជធានី​ភ្នំពេញ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី