លែងលឺទៀតហើយ! ឈ្មោះ "Plus" អាយុកាល ៦ ឆ្នាំ​របស់ Apple លើ iPhone ស៊េរីក្រោយ

  • 2021-04-16 05:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​នៃ​ iPhone សេរ៊ី​ក្រោយៗ​នឹង​លែង​មាន​ប្រើប្រាស់​ឈ្មោះ "Plus" ត​ទៅ​ទៀត​ហើយ ពោល​គឺ​ជំនួស​ដោយ​ឈ្មោះ​កន្ទុយ "Max" ទាំង​អស់។ នេះ​បើ​តាម​សារព័ត៌មាន The Next Web បាន​ចុះ​ផ្សាយ។

កាល​ពី​សប្ដាហ៍​មុន ទន្ទឹម​ការ​ចេញ​ផ្សាយ iPhone SE 2020 ដែល​វិវត្ត​កម្លាំង​ម៉ាស៊ីន​ប៉ុន iPhone 11 និង​មាន​រូបរាង​ដូច iPhone 8 ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន Apple ក៏​សម្រេច​ផ្តាច់​ចោល​ចង្វាក់​ផលិតកម្ម iPhone 8/8 Plus ហើយ​វា​ជា​ម៉ូឌែល​ជាប់​ឈ្មោះ​កន្ទុយ Plus ក្រោយ​គេ​បង្អស់​ដូច​គ្នា។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ជំនាន់​ក្រោយៗ​របស់ Apple នឹង​មាន​តែ​ឈ្មោះ SE ដែល​រក្សា​ការ​អាប់ដែត​កម្លាំង​ម៉ាស៊ីន តែ​គ្មាន​ប្រភេទ​អេក្រង់​ធំ ហើយ​បើ​ស្មាតហ្វូន​អេក្រង់​ធំ​គឺ​នឹង​ប្រើ​ឈ្មោះ "Max" ដែល​កំពុង​ពេញ​និយម​លើ​ទីផ្សារ​វិញ។

រំឭក​ថា​ឈ្មោះ "Plus" បាន​ចេញ​ផ្សាយ​ដំបូង​បង្អស់ នា​ឆ្នាំ ២០១៤ លើ​ត្រកូល iPhone 6 Plus ដែល​ប្រភេទ​នេះ​តាំង​ពី​ដើម​ឡើយ គឺ​គ្រាន់​តំណាង​ឲ្យ​ស្មាតហ្វូន​អេក្រង់​ធំ ខណៈ​លក្ខណៈ​សម្បត្តិ​កាមេរ៉ា​និង​កម្លាំង​ម៉ាស៊ីន​ជា​ដើម គឺ​ដូច​តែ​ប្រភេទ​ធម្មតា៕​

ប្រភព៖ Zing   ប្រែសម្រួល៖ កៅ រក្សា