ភស្តុតាងបញ្ជាក់ថា Chanyeol និង D.O ពូកែញ៉ោះគ្នា តែស្រឡាញ់គ្នាស្មោះ
- 2021-04-14 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងបញ្ជាក់ថា Chanyeol និង D.O ពូកែញ៉ោះគ្នា តែស្រឡាញ់គ្នាស្មោះ
ចន្លោះមិនឃើញ
ធ្វើជាមិត្តភ័ក្តិនឹងគ្នាក៏មិនតិចឆ្នាំ ឯទំនាក់ទំនងប្រៀបដូចជាបងប្អូនបង្កើតទៅហើយ ដោយពេលខ្លះក៏ឈ្លោះគ្នា ពេលខ្លះក៏ត្រូវគ្នា ប៉ុន្តែក្នុងចិត្តពួកគេសុទ្ធតែបញ្ជាក់ច្បាស់ថាមិត្តភាពនេះ ជាមិត្តភាពស្មោះស្ម័គ្រ មិនមែនកើតឡើងដោយសាររឿងចៃដន្យទេ។
ដូច Chanyeol និង D.O ត្រូវ Fan ឲ្យរហស្សនាមថា «ឆ្កែឆ្មា» ដោយសារពួកគេទាំង ២នាក់ឧស្សាហ៍ញ៉ោះគ្នាទៅវិញទៅមក ជាពិសេស Chanyeol តែម្ដង។ ប៉ុន្តែគ្រប់គ្នាក៏បានដឹងដែរថា អ្នកទាំង ២ស្និទ្ធនឹងគ្នាកម្រិតណា។
ដូច D.O ធ្លាប់ទទួលស្គាល់ថា Chanyeol គឺជាមនុស្សដំបូងដែលលោកស្និទ្ធជាមួយ កាលពីលោកចូលមកក្នុងផលិតកម្ម SM។ អនុស្សាវរីយ៍ច្រើនណាស់ដែលពួកគេបានសាងរួមគ្នា ទាំងរួមជាមួយក្រុម និងរវាងពួកគេទាំង ២ផង។ ឃើញពីក្ដីស្រឡាញ់ដែលពួកគេមានឲ្យគ្នាបែបនេះ អ្នកគាំទ្រក៏បាន Ship ពួកគេដោយដាក់ឈ្មោះថា Chansoo (Chanyeol + Kyungsoo)។
ដូចខាងក្រោមនេះ យើងសូមប្រមូលផ្ដុំនូវរូបភាពទាំងឡាយកន្លងមកពេលដែល Chansoo នៅជិតគ្នា៖
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត