Tuchel ​ចង់​ឱ្យ Real Madrid ​ឈ្នះ Liverpool ​ដើម្បី​បាន​មក​ប៉ះ Chelsea

  • 2021-04-14 00:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​បើ​ទោះ​ជើង​ទី​២​ចាញ់ Porto ​១-០ ​ក៏​ដោយ ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ឈ្នះ ២-០។

​នេះ​ជា​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Chelsea ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។ ​ដោយ​ការ​ឡើង​ទៅ​វគ្គ​នេះ​ដែរ ​លោក Thomas Tuchel ​មើល​ឃើញ​ថា​ក្រុម​របស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ដោយ​វគ្គ​នោះ ​ក្រុម​របស់​លោក ​នឹង​អាច​ប៉ះ Real Madrid ​ឬ Liverpool ​។

​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​នេះ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ចង់​ប៉ះ​ក្រុម Real Madrid ​ជាង Liverpool ​។ ​លោក​ថា ​ការ​ប៉ះ​ក្រុម​លីគ​ជាមួយ​គ្នា​មិន​ល្អ​នោះ​ទេ ​លោក​ចង់​ប៉ះ​ក្រុម​មក​ពី​លីគ​ខាង​ក្រៅ​វិញ​ល្អ​ជាង។ ដូច្នេះ Chelsea ​ចង់​ប៉ះ​ជាមួយ Real Madrid ​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម
អត្ថបទថ្មី