សោក​ស្ដាយ​បំផុត ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​ដោយ​សារ​កូវីដ១៩

  • 2021-04-15 13:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នា​ព្រលប់​នេះ គឺ​ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ផលិតករ អ្នកនិពន្ធ ព្រម​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​មាន​ស្នាដៃ​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ដោយ​សារ​កូវីដ ១៩។

តាម​ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា បាន​ប្រាប់ Sabay នៅមុននេះបន្តិចថា ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​បាត់​បង់​ជីវិត​នៅ​វេលា​ម៉ោង​ខ្ទង់ ៦ល្ងាច​នេះ នៅ​មន្ទីរ​ពេទ្យ​រុស្សី។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​សិល្បករ អ្នក​ដែល​មាន​ធ្លាប់​មាន​អនុស្សាវរីយ​ជាមួយ​ឯកឧត្តម មាន​ការ​ស្លុត​ចិត្ត ពួក​គេ​បាន​ចេញ​មក​សរសេរ​សារ​អំពី​ការ​សោកស្ដាយ​របស់​ពួក​គេ​រៀង​ខ្លួន​ព្រលប់​នេះ

ឯកឧត្តម ម៉ៅ អាយុទ្ធ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្សី ដោយ​មាន​អាការ​ខ្សោយ​ខ្លាំង​កាល​ពី​ថ្ងៃ​ទី៥ មេសា ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី ៧មេសា ឯកឧត្តម​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩។៕

អត្ថបទ៖ ទារិកា