Arsenal លត់ Praha ៤-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
- 2021-04-16 01:32:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal លត់ Praha ៤-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
ចន្លោះមិនឃើញ
ក្រុមកាំភ្លើងធ Arsenal បានយកឈ្នះលើក្រុម Slavia Prague ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតជើងទី២ពានរង្វាន់ Europa League កាលពីយប់មិញនេះ សរុបទាំងពីរជើង ៥-១។
ក្រុមទាំងពីរនេះ មានលទ្ធផលស្មើគ្នា១-១ ប៉ុណ្ណោះ សម្រាប់ជើងទី១កន្លងទៅ។ តែសម្រាប់ជើងទី២នេះវិញ កាំភ្លើងធំធ្វើបានល្អណាស់ ដោយរកបានដល់ទៅ៤គ្រាប់ឯណោះ។ ដោយ៤គ្រាប់សម្រេចបាននេះ ចេញពីជើងរបស់ Pepe ១គ្រាប់ Lacazette ២គ្រាប់ និង Saka ១គ្រាប់។ ចំនួននេះ គឺធ្វើឱ្យក្រុមរបស់លោក Arteta បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
នៅវគ្គ Semi-Final នេះ ក្រុម Arsenal នឹងត្រូវប៉ះជាមួយក្រុម Villarreal នៅចុងខែមេសានេះ។ ខណៈដែល១គូទៀតនោះគឺ Man Utd ប៉ះជាមួយ Roma ៕