គំរូល្អណាស់! ខាងសៀមរាបអាជ្ញាធរចុះបំបែកក្រុមជួបជុំ​ផឹកស៊ី មិនស្ដាប់តាមការណែនាំ

  • 2021-04-16 03:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល តម្រូវឲ្យផ្អាករាល់ការជួបជុំ ផឹកស៊ី និងការប្រមូលផ្តុំដែលមានលក្ខណៈទ្រង់ទ្រាយធំ នៅតាមភូមិស្រុក រាជធានីខេត្ត។ ប៉ុន្តែទោះជាយ៉ាងណា នៅមានជនមួយចំនួននៅតែបំពានមិនស្តាប់ បន្តការសប្បាយជួបជុំ ផឹកស៊ី លេងល្បែងស៊ីសង ជាលក្ខណៈប្រមូលផ្តុំមនុស្សច្រើន។

ដោយឡែក កាលពីម្សិលមិញក្នុងខេត្តសៀមរាបមានការចុះល្បាត និងណែនាំ​លើជនដែលបំពានទាំង​នោះ។ ចំពោះសកម្មភាពនៃការចុះបង្ក្រាបម្សិលមិញនេះដែរ អាជ្ញាធរដែលចុះល្បាត បានធ្វើការណែនាំ ក្នុងករណីរឹងទទឺងមិនស្តាប់គ្នានឹងត្រូវចាប់បញ្ជូនទៅកាន់បុស្តិ៍ដើម្បីដោះស្រាយបន្ត។

នេះគឺជាគំរូដ៏ល្អមួយក្នុងការធ្វើឲ្យខានតែបាន ចំពោះបុគ្គលដែលបំពានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕

រូបភាព៖ ហ្វេសប៊ុកយឹប ពលី

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី